កាឡាទី 1:15 - អាល់គីតាប15 ក៏ប៉ុន្ដែ អុលឡោះបានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយទ្រង់បានត្រាស់ហៅខ្ញុំ ដោយសេចក្តីប្រណីសន្តោសរបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 យ៉ាងណាមិញ ព្រះដែលញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្ដាយ ព្រមទាំងត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ គឺនៅពេលព្រះអង្គបានសព្វព្រះហឫទ័យ សូមមើលជំពូកKhmer Christian Bible15 ប៉ុន្ដែពេលព្រះជាម្ចាស់ដែលបានញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្តាយ បានត្រាស់ហៅខ្ញុំតាមរយៈព្រះគុណរបស់ព្រះអង្គ និងបានសព្វព្រះហឫទ័យ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ សូមមើលជំពូក |
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ទ្រង់បានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ ឲ្យធ្វើជាអ្នកបម្រើរបស់ទ្រង់ ដើម្បីណែនាំកូនចៅយ៉ាកកូប ឲ្យវិលត្រឡប់មករកទ្រង់ និងប្រមូល ប្រជាជនអ៊ីស្រអែលមកនៅជុំវិញទ្រង់។ ហេតុនេះហើយបានជាអុលឡោះតាអាឡាចាត់ទុកខ្ញុំ ថាជាមនុស្សថ្លៃថ្នូរ ហើយម្ចាស់នៃខ្ញុំពិតជាកម្លាំងរបស់ខ្ញុំមែន។
ទ្រង់ហ្នឹងហើយ ដែលបានសង្គ្រោះយើង និងបានត្រាស់ហៅយើងឲ្យមកធ្វើជាប្រជារាស្ដ្របរិសុទ្ធរបស់ទ្រង់។ ទ្រង់ត្រាស់ហៅយើងដូច្នេះ មិនមែនមកពីអំពើដែលយើងបានប្រព្រឹត្ដនោះទេ គឺស្របតាមគម្រោងការ និងស្របតាមគុណ ដែលទ្រង់បានប្រទានមកយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសា តាំងពីមុនកាលសម័យទាំងអស់មកម៉្លេះ។
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
ប៉ុន្ដែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីក្តីមេត្តារបស់អុលឡោះប៉ុណ្ណោះ។ គុណរបស់ទ្រង់មកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្ដែ មិនមែនខ្ញុំទេដែលធ្វើការ គឺក្តីមេត្តារបស់អុលឡោះដែលស្ថិតនៅជាមួយខ្ញុំទេតើដែលបានសម្រេចគ្រប់កិច្ចការ។
ខណៈនោះ រសអុលឡោះបានធ្វើឲ្យអ៊ីសារីករាយយ៉ាងខ្លាំង។ អ៊ីសាមានប្រសាសន៍ថា៖ «ឱអុលឡោះជាបិតាជាម្ចាស់នៃសូរ៉ក និងជាម្ចាស់នៃផែនដីអើយ ខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់លាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! អុលឡោះពេញចិត្តសម្រេចដូច្នេះ។