ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ព្រមទាំងនាំយកជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ។
កិច្ចការ 7:45 - អាល់គីតាប បុព្វបុរសរបស់យើងបានទទួលជំរំសក្ការៈតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់យ៉ូស្វេ គឺជាជាតិសាសន៍ដែលអុលឡោះបានដេញចេញពីមុខពួកគេ។ ជំរំសក្ការៈនេះនៅគង់វង្សរហូតដល់ជំនាន់ទត។ ព្រះគម្ពីរខ្មែរសាកល គឺព្រះពន្លាដែលដូនតារបស់យើងបានទទួលតៗមក ហើយនាំយកមកជាមួយយ៉ូស្វេ ចូលក្នុងទឹកដីកម្មសិទ្ធិរបស់សាសន៍ដទៃដែលព្រះបានបណ្ដេញចេញពីមុខដូនតារបស់យើង រហូតដល់សម័យដាវីឌ។ Khmer Christian Bible ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងក៏ទទួលរោងនោះតៗមក ហើយបាននាំយកមកជាមួយលោកយ៉ូស្វេ ពេលគេចាប់យកទឹកដីពីសាសន៍នានា ដែលព្រះបានបណ្តេញចេញពីមុខបុព្វបុរសរបស់យើង។ រោងនោះ នៅរហូតដល់ជំនាន់ព្រះបាទដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងបានទទួលព្រះពន្លាតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញ ពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។ |
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ព្រមទាំងនាំយកជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ។
ស្តេចក៏ចាត់អ៊ីមុាំសាដុក និងអ៊ីមុាំឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន
រីឯជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលម៉ូសាបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈធ្វើគូរបានដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។
កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី ទ្រង់បានបង្ក្រាបជនជាតិកាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ទ្រង់បានប្រគល់ជនជាតិនោះ ទាំងស្ដេច ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។
ទ្រង់បណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺទ្រង់ឲ្យកុលសម្ព័ន្ធអ៊ីស្រអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
ទ្រង់បានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ទ្រង់បានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
ក្រោយពីអុលឡោះរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ អុលឡោះបានប្រទានទឹកដីនោះឲ្យប្រជារាស្ដ្ររបស់ទ្រង់ធ្វើជាកម្មសិទ្ធិ។
«ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណានដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែល ទុកជាកម្មសិទ្ធិ។
ប្រសិនបើយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ អុលឡោះមុខជាពុំមានបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងជំរំជួបអុលឡោះតាអាឡានៅទីនោះ។
អុលឡោះតាអាឡានឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និងមានកម្លាំងខ្លាំងក្លាមកប្រគល់ឲ្យអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃគ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាបានឡើយ។
អុលឡោះតាអាឡាបណ្តេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេសជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើអុលឡោះតាអាឡាដែរ ដ្បិតទ្រង់ជាម្ចាស់នៃយើងខ្ញុំ»។
ក្នុងអំឡុងពេលដែលពួកគេមានដំណាក់របស់អុលឡោះនៅស៊ីឡូ ក៏ពួកគេនៅតែរក្សាទុករូបព្រះរបស់លោកមីកាជារៀងរហូត។
គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះដែរ។