Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 7:27 - អាល់គីតាប

27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​យ៉ូស្វេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អេលី‌សាម៉ា​បង្កើត​នុន នុន​បង្កើត​យ៉ូស្វេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អេលី‌សាម៉ា​បង្កើត​នុនៗ​បង្កើត​យ៉ូស្វេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 7:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា


ម៉ូសា​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​អុលឡោះជា​មួយ​យ៉ូស្វេ ជា​សហ‌ការី​របស់​គាត់។


ពេល​យ៉ូស្វេ​ឮ​សំឡេង​ប្រជា‌ជន​ហ៊ោ​កញ្ជ្រៀវ គាត់​ប្រាប់​ទៅ​កាន់​ម៉ូសា​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។


ពេល​នោះ យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​ម៉ូសា តាំង​ពី​យុវ​វ័យ​មក​និយាយ​ថា៖ «លោក​ម្ចាស់​សូម​ឃាត់​អ្នក​ទាំង​ពីរ​ទៅ!»។


នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​ម៉ូសា​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ ម៉ូសា​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា​យ៉ូស្វេ។


កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។


ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​នាំ​គ្នា​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។


បុព្វ‌បុរស​របស់​យើង​បាន​ទទួល​ជំរំ‌សក្ការៈ​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ជំរំ‌សក្ការៈ​នេះ​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ទត។


អុលឡោះ‌តាអាឡា​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ប្រគល់​ឲ្យ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។


ប្រសិន​បើ​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ អុលឡោះ​មុខ​ជា​ពុំ​មាន​បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម