Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 18:1 - អាល់គីតាប

1 ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 18:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ជំរំ​ជួប​អុលឡោះ។


ស្តេច​យេរ៉ូ‌បោម​ប្រាប់​ភរិយា​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​ភរិយា​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ណាពី​ម្នាក់ ឈ្មោះ​អហ៊ីយ៉ា គឺ​គាត់​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជា‌ជន​នេះ។


ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ីយ៉ា។ លោក​អហ៊ីយ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​គាត់​ងងឹត​ដោយ​គាត់​ចាស់​ជរា។


ស្តេច​ស៊ូឡៃ‌ម៉ាន​បណ្តេញ​លោក​អបៀ‌ថើរ ចេញ​ពី​តំណែង​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ទុក ស្តី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។


កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ទ្រង់​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ទ្រង់​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។


ទ្រង់​បោះ​បង់​ចោល​ដំណាក់​នៅ​ស៊ីឡូ ទ្រង់​បោះ​បង់​ចោល​ជំរំ‌សក្ការៈ ដែល​ទ្រង់​ធ្លាប់​នៅ​ជា​មួយ​មនុស្ស​លោក។


ទ្រង់​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ ឲ្យ​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច។


យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ​វិនាស ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។


ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​នាម​របស់អុលឡោះ‌តាអាឡា​ថា ដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទី‌សក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជា‌ជន​ទាំង​អស់​ចោម‌រោម​យេរេមា នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


មាន​ប្រជា‌ជន​ប៉ែត‌សិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ី‌គែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង​ផង។ ពួក​គេ​កាន់​ជំនូន និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ជូន​នៅ​ក្នុង​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា។


ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​ដែល​យើង​យក​ស្រុក​មក​ជូនអុលឡោះ‌តាអាឡា​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះអុលឡោះ‌តាអាឡា និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា។


បុព្វ‌បុរស​របស់​យើង​បាន​ទទួល​ជំរំ‌សក្ការៈ​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ជំរំ‌សក្ការៈ​នេះ​នៅ​គង់​វង្ស​រហូត​ដល់​ជំនាន់​ទត។


ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​កុល‌សម្ព័ន្ធ​ប្រាំ​ពីរ​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី ជា​មត៌ក​នៅ​ឡើយ។


បុរស​ដែល​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​យ៉ូស្វេ​បាន​ផ្តែផ្តាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា»។


អ៊ីមុាំ​អេឡា​សារ និង​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។


នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​បាន​បញ្ជា​តាម​រយៈ​ម៉ូសា​ថា ត្រូវ​ប្រគល់​ក្រុង​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។


កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បំរុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។


បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា ដែល​មាន​ដំណាក់​របស់​ទ្រង់​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះបោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ឡើយ ហើយ​ក៏​កុំ​បះបោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ដំណាក់​របស់​អុលឡោះ​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។


ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស​គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។


អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ ជូនអុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។


លុះ​នាង​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​‌ម៉ាស្ទិទ​របស់អុលឡោះ‌តាអាឡា នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ​កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។


រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ស៊ីឡូ ព្រម​ទាំង​ធ្វើ​គូរបាន​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា នៅ​ស៊ីឡូ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម