Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:29 - អាល់គីតាប

29 រីឯ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ម៉ូសា​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ធ្វើ​គូរបាន​ដុត ស្ថិត​នៅ​ទី‌សក្ការៈ​ទួល​ខ្ពស់ នៅ​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឯ​រោង​ឧបោ‌សថ​របស់​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន និង​អាស‌នា​តង្វាយ​ដុត​ក៏​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទីសក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​លោក​ម៉ូសេ​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ហើយ​អាសនា​ដង្វាយ​ដុត​នោះ​នៅ​លើ​ទី​ខ្ពស់​ត្រង់​ក្រុង​គីបៀន​វិញ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ក៏​ចាត់​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន


នៅ​គ្រា​នោះ​ដោយ​ស្តេច​ឃើញ​ថា អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ពាក្យ​ទូរអា‌អង្វរ​របស់​គាត់ នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ស្តេច​តែងតែ​ធ្វើ​គូរបាន​នៅ​ទី​នោះ។


ប៉ុន្តែ ស្តេច​ទត​ពុំ​អាច​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូរអា‌សួរ​អុលឡោះដ្បិត​ស្តេច​ភ័យ​ខ្លាច​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ប្រហារ​ដោយ​មុខ​ដាវ។


ស្តេច​ស៊ូឡៃ‌ម៉ាន ចេញ​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ជំរំ​ជួបអុលឡោះ‌តាអាឡា វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​ស៊ូឡៃ‌ម៉ាន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដែល​ម៉ូសា​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម