Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:44 - អាល់គីតាប

44 នៅ​វាល​រហោ‌ស្ថាន បុព្វ‌បុរស​របស់​យើង​មាន​ជំរំ‌សក្ការៈ​របស់​អុលឡោះ សង់​ឡើង ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​ម៉ូសា គឺ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 “ដូនតា​របស់យើង​មាន​ព្រះពន្លា​នៃ​សេចក្ដីបន្ទាល់​នៅ​ទីរហោស្ថាន ស្របតាម​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ម៉ូសេ បាន​បង្គាប់​លោក​ឲ្យ​សង់ឡើង​តាម​គំរូ​ដែល​លោក​បាន​ឃើញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

44 ដូនតា​របស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 បុព្វ‌បុរស​របស់​យើង​មាន​រោង​នៃ​សេចក្តី​បន្ទាល់​នៅ​ទី​រហោ‌ស្ថាន ដូច​ព្រះ‌អង្គ​បានមាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ ហើយ​បង្គាប់​លោក​ឲ្យ​ធ្វើ​តាម​គំរូដែល​លោក​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់ សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 រីឯ​រោង​ឧបោសថ​នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ

សូមមើលជំពូក ចម្លង




កិច្ចការ 7:44
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


ពួក​លេវី​បាន​កត់​ត្រា​ទុក តាម​បញ្ជា​របស់​ម៉ូសា នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​សង់​ជំរំ‌សក្ការៈគឺ​ជំរំ​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ ក្រោម​ការ​ណែ​នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​អ៊ីមុាំ​ហារូន។


អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​សូរ៉កា ដូច​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ពេល​ដែល​ហៀប​នឹង​សង់​ជំរំ‌សក្ការៈ​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។


គាត់​នៅ​បម្រើ​ក្នុង​ទី‌សក្ការ និង​ក្នុង​ជំរំ‌សក្ការៈ​ដ៏​ពិត​ប្រាកដ​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។


ស្តេច​ក៏​ហៅ​មូស្ទី​យេហូ‌យ៉ាដា​មក ហើយ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម​ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​ម៉ូសា​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​យក​មក​ជូន​សម្រាប់​ជំរំ​នៃ​សន្ធិ‌សញ្ញា?


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក ក្នុង​ឯក‌សារ ដែល​ឪពុក​បាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។


ស្តេច​ទត​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន។


ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ទី​នោះ។


ចូរ​នាំ​បង​ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ​នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្នក​ធ្វើ​ការ​ក្នុង​ជំរំ​នៃ​សន្ធិ‌សញ្ញា។


នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក​បាន​អណ្តែត​ឡើង​ពី​ជំរំ‌សក្ការៈ​នៃ​សន្ធិ​សញ្ញា។


នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ជំរំ‌សក្ការៈ នោះ​មាន​ពពក​មក​គ្រប​បាំង​ជំរំ‌សក្ការៈ គឺ​ជំរំ​នៃ​សក្ខី‌ភាព។ ពពក​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង​ស្ថិត​នៅ​ពី​លើ​ជំរំ‌សក្ការៈ ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។


ចូរ​ដំឡើង​ជំរំ‌សក្ការៈ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្តារ​ដែល​ព័ទ្ធ​ជុំ​វិញ ទុក​ប្រហោង​នៅ​កណ្តាល តាម​គំរូ​ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


នៅ​គ្រា​ដែល​ប្រជា‌ជន​ចាក​ចេញ​ពី​ជំរំ បំរុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជា‌ជន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម