“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
២ យ៉ូហាន 1:12 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅទេ ផ្ទុយទៅវិញ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់ ដើម្បីឲ្យអំណររបស់យើងត្រូវបានបំពេញ។ Khmer Christian Bible ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយក្រដាស និងទឹកខ្មៅនេះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានសេចក្ដីជាច្រើនត្រូវសរសេរមកអ្នករាល់គ្នា តែខ្ញុំមិនចង់ប្រើក្រដាស និងទឹកខ្មៅនោះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា ហើយនិយាយទល់មុខវិញ ដើម្បីឲ្យអំណររបស់យើងបានចម្រើនពោរពេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានសេចក្ដីជាច្រើននឹងសរសេរផ្ញើមកអ្នករាល់គ្នា តែមិនចង់សរសេរនៅក្រដាស ដោយទឹកខ្មៅនោះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នា ហើយនឹងនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យសេចក្ដីអំណររបស់យើងរាល់គ្នា ចំរើនបានពោរពេញឡើង អាល់គីតាប ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។ |
“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
“ខ្ញុំនៅតែមានសេចក្ដីជាច្រើនទៀតដើម្បីប្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមិនអាចទទួលបានទេ។
រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
ប៉ុន្តែឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ។ ទូលបង្គំនិយាយសេចក្ដីទាំងនេះក្នុងពិភពលោក ដើម្បីឲ្យពួកគេមានអំណររបស់ទូលបង្គំត្រូវបានបំពេញក្នុងខ្លួនពួកគេ។
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
ពោលគឺ កាលណាខ្ញុំធ្វើដំណើរទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមនឹងជួបអ្នករាល់គ្នានៅតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំពីទីនោះទៅមុខទៀត ក្រោយពីអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចសិន។
ពេលនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំក៏ចង់ជួបអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
ក្នុងពេលជាមួយគ្នា សូមរៀបចំកន្លែងស្នាក់នៅសម្រាប់ខ្ញុំផង ដ្បិតខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានប្រទានឲ្យមកជួបអ្នករាល់គ្នា ដោយព្រោះតែការអធិស្ឋានរបស់អ្នករាល់គ្នា។
ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យអធិស្ឋាន ជាពិសេសដើម្បីឲ្យខ្ញុំបានត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។
សូមដឹងថា ធីម៉ូថេបងប្អូនរបស់យើងត្រូវបានដោះលែងហើយ។ ប្រសិនបើគាត់អាចមកដល់ឆាប់ៗ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយគាត់ដែរ។
ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងលើកយករឿងគាត់ដែលគាត់ធ្វើ គឺគាត់និយាយបរិហារយើងដោយពាក្យអាក្រក់ ហើយមិនស្កប់ចិត្តនឹងទង្វើទាំងនេះ; គាត់មិនគ្រាន់តែមិនទទួលបងប្អូនប៉ុណ្ណោះទេ គឺថែមទាំងហាមឃាត់អ្នកដែលចង់ទទួល រហូតដល់បណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។