ភីលេម៉ូន 1:22 - ព្រះគម្ពីរខ្មែរសាកល22 ក្នុងពេលជាមួយគ្នា សូមរៀបចំកន្លែងស្នាក់នៅសម្រាប់ខ្ញុំផង ដ្បិតខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានប្រទានឲ្យមកជួបអ្នករាល់គ្នា ដោយព្រោះតែការអធិស្ឋានរបស់អ្នករាល់គ្នា។ សូមមើលជំពូកKhmer Christian Bible22 ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ព្រមជាមួយគ្នានេះ សូមរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ដ្បិតខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ខ្ញុំនឹងបានមកជួបអ្នកវិញមិនខាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។ សូមមើលជំពូកអាល់គីតាប22 ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានសូមអង្វរអុលឡោះឲ្យខ្ញុំ។ សូមមើលជំពូក |
ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។