Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:11 - ព្រះគម្ពីរខ្មែរសាកល

11 “ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា​ហើយ ដើម្បីឲ្យ​អំណរ​របស់ខ្ញុំ​បាន​នៅ​ក្នុង​អ្នករាល់គ្នា ហើយ​ឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់គ្នា​ ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់គ្នា​បាន​ពេញ​បរិបូរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។

សូមមើលជំពូក ចម្លង




យ៉ូហាន 15:11
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


អ្នក​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ត្រូវបាន​បោះបង់ចោល” ហើយ​ទឹកដី​របស់អ្នក​ក៏​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ស្ងាត់ជ្រងំ” ដែរ គឺ​អ្នក​នឹង​ត្រូវគេ​ហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយ​ទឹកដី​របស់អ្នក​នឹង​ត្រូវគេ​ហៅថា “មានប្ដី” វិញ ពីព្រោះ​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​អ្នក ហើយ​ទឹកដី​របស់អ្នក​នឹង​មានប្ដី​។


រួច​យក​កូនគោ​ដែល​បំប៉ន​ទុក​មក​សម្លាប់​ចុះ​។ យើង​នាំគ្នា​ហូប និង​អបអរ​ទៅ​!


ឥឡូវ យើង​ត្រូវតែ​អបអរ និង​អរសប្បាយ ដ្បិត​ប្អូនប្រុស​របស់ឯង​ម្នាក់នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; វា​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញហើយ’”៕


កាលណា​រក​វា​ឃើញ គាត់​មុខជា​លើក​វា​ដាក់​លើ​ស្មា ទាំង​អរសប្បាយ


កាលណា​រកឃើញ​ហើយ នាង​មុខជា​ហៅ​មិត្តភក្ដិ និង​អ្នកជិតខាង​មក ប្រាប់ថា​: ‘សូម​អបអរជាមួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​រក​មួយ​ដ្រាក់ម៉ា​ដែល​ខ្ញុំ​បាត់​នោះ​ឃើញ​ហើយ’។


រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​នឹង​ទៅឯ​ព្រះអង្គ​។ ទូលបង្គំ​និយាយ​សេចក្ដីទាំងនេះ​ក្នុង​ពិភពលោក ដើម្បីឲ្យ​ពួកគេ​មាន​អំណរ​របស់ទូលបង្គំ​ត្រូវបាន​បំពេញ​ក្នុង​ខ្លួនពួកគេ​។


អ្នក​ដែល​យក​កូនក្រមុំ គឺ​កូនកំលោះ រីឯ​មិត្តសម្លាញ់​របស់​កូនកំលោះ​ដែល​ឈរ​ស្ដាប់​គាត់ ក៏មាន​អំណរ​អរសប្បាយ​ដោយសារតែ​សំឡេង​របស់​កូនកំលោះ ដូច្នេះ​អំណរ​របស់ខ្ញុំ​នេះ​ត្រូវបាន​បំពេញ​ហើយ​។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសង្ឃឹម បំពេញ​អ្នករាល់គ្នា​ដោយ​គ្រប់ទាំង​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​អ្នករាល់គ្នា​ជឿ​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នា​សម្បូរហូរហៀរ​ដោយ​សេចក្ដីសង្ឃឹម ដោយព្រោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


នេះ​មិនមែន​ថា យើង​ត្រួតត្រា​លើ​ជំនឿ​របស់អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ យើង​ជា​អ្នករួមការងារ ដើម្បីជា​អំណរ​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ឈរមាំ​ដោយសារតែ​ជំនឿ​។


កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។


ដោយ​ជឿជាក់​លើ​ការនេះ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​នៅរស់ ហើយ​បន្តនៅជាមួយ​អ្នកទាំងអស់គ្នា ដើម្បី​ការចម្រើនឡើង​របស់អ្នករាល់គ្នា និង​អំណរ​នៃ​ជំនឿ


ចូរ​អរសប្បាយ​ជានិច្ច


ទោះបីជា​អ្នករាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ក៏ដោយ ក៏​អ្នករាល់គ្នា​ស្រឡាញ់​ព្រះអង្គ​; ទោះបីជា​អ្នករាល់គ្នា​មើលមិនឃើញ​ព្រះអង្គ​នៅ​ឥឡូវនេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​នៅតែ​ជឿលើ​ព្រះអង្គ ហើយ​ត្រេកអរយ៉ាងខ្លាំង​ដោយ​អំណរ​ដ៏រុងរឿង​ដែល​រកពាក្យថ្លែងពុំបាន


យើង​សរសេរ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អំណរ​របស់យើង​ត្រូវបាន​បំពេញ​។


ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ដែល​ត្រូវ​សរសេរ​មក​អ្នករាល់គ្នា ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ប្រើ​ក្រដាស និង​ទឹកខ្មៅ​ទេ ផ្ទុយទៅវិញ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នករាល់គ្នា ហើយ​និយាយ​ដោយ​ផ្ទាល់មាត់ ដើម្បីឲ្យ​អំណរ​របស់យើង​ត្រូវបាន​បំពេញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម