២ ពេត្រុស 3:18 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚ Khmer Christian Bible ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់គ្នាបានចម្រើនឡើងខាងឯព្រះគុណ និងខាងឯការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងទាំងនៅពេលឥឡូវនេះ និង រហូតអស់កល្បជានិច្ច អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា សូមឲ្យទ្រង់បានសិរីល្អនៅជាន់ឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚ អាល់គីតាប ផ្ទុយទៅវិញ សូមបងប្អូនបានចំរើនឡើង ក្នុងក្តីមេត្តា និងការស្គាល់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសា នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ីន។ |
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
ដើម្បីឲ្យមនុស្សទាំងអស់គោរពកោតខ្លាចព្រះបុត្រា ដូចដែលគោរពកោតខ្លាចព្រះបិតាដែរ។ អ្នកដែលមិនគោរពកោតខ្លាចព្រះបុត្រា ក៏មិនគោរពកោតខ្លាចព្រះបិតាដែលចាត់ព្រះបុត្រាឲ្យមកដែរ។
ដ្បិតអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គជារៀងរហូត! អាម៉ែន៕
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ដើម្បីឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង គឺព្រះបិតានៃសិរីរុងរឿង បានប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសម្ដែង ធ្វើឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គកាន់តែច្បាស់
ផ្ទុយទៅវិញ ចូរនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ទាំងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ឆ្ពោះទៅកាន់ព្រះអង្គដែលជាក្បាល គឺព្រះគ្រីស្ទ។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះ និងអំពីព្រះយេស៊ូវព្រះអម្ចាស់នៃយើង!
ព្រះចេស្ដាខាងព្រះរបស់ព្រះអម្ចាស់យេស៊ូវ បានប្រទានដល់យើងនូវអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពព្រះ តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះអង្គដែលត្រាស់ហៅយើងមកក្នុងសិរីរុងរឿង និងគុណធម៌របស់ព្រះអង្គផ្ទាល់។
ដ្បិតប្រសិនបើសេចក្ដីទាំងនេះមាននៅក្នុងអ្នករាល់គ្នា ព្រមទាំងចម្រើនឡើងជានិច្ច នោះវានឹងធ្វើឲ្យអ្នករាល់គ្នាមិនឥតប្រយោជន៍ ឬមិនឥតបង្កើតផលខាងឯការយល់ដឹងត្រឹមត្រូវអំពីព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងនោះឡើយ។
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
គឺព្រះតែមួយអង្គគត់ដែលជាព្រះសង្គ្រោះនៃយើង សូមឲ្យមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង តាំងពីមុនសម័យកាលទាំងអស់ នៅបច្ចុប្បន្ននេះ និងអស់កល្បតរៀងទៅ! អាម៉ែន៕៚
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។