អ្នកនោះស៊ីផេះជាអាហារ; ចិត្តដែលត្រូវបានបោកបញ្ឆោតបានបង្វែរអ្នកនោះ; អ្នកនោះមិនអាចដោះខ្លួន ក៏មិនអាចនិយាយថា៖ “អ្វីដែលនៅក្នុងដៃស្ដាំខ្ញុំ តើមិនមែនជាសេចក្ដីកុហកទេឬ?” បានដែរ។
២ ធីម៉ូថេ 3:13 - ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សអាក្រក់ និងមនុស្សបោកប្រាស់នឹងបានកាន់តែអាក្រក់ទៅៗ ទាំងបោកគេ និងចាញ់បោកផង។ Khmer Christian Bible រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង អាល់គីតាប រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ |
អ្នកនោះស៊ីផេះជាអាហារ; ចិត្តដែលត្រូវបានបោកបញ្ឆោតបានបង្វែរអ្នកនោះ; អ្នកនោះមិនអាចដោះខ្លួន ក៏មិនអាចនិយាយថា៖ “អ្វីដែលនៅក្នុងដៃស្ដាំខ្ញុំ តើមិនមែនជាសេចក្ដីកុហកទេឬ?” បានដែរ។
តាមរយៈសិរីរុងរឿង និងការអាប់យស; តាមរយៈកេរ្តិ៍ឈ្មោះអាក្រក់ និងកេរ្តិ៍ឈ្មោះល្អ; យើងហាក់ដូចជាមនុស្សបោកប្រាស់ ប៉ុន្តែជាមនុស្សពិតត្រង់;
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។
ពន្លឺចង្កៀង មិនភ្លឺក្នុងអ្នកទៀតឡើយ! សំឡេងកូនកំលោះ និងកូនក្រមុំ ក៏លែងឮក្នុងអ្នកទៀតដែរ! ពីព្រោះបណ្ដាឈ្មួញរបស់អ្នក ជាអ្នកធំនៃផែនដី និងពីព្រោះប្រជាជាតិទាំងអស់ត្រូវបានបោកបញ្ឆោតដោយមន្តអាគមរបស់អ្នក