Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 6:8 - ព្រះគម្ពីរខ្មែរសាកល

8 តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង




២ កូរិនថូស 6:8
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘បេលសេប៊ូល’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ពួក​គេ​ជាមួយ​ពួកគណៈហេរ៉ូឌ បាន​ចាត់​សិស្ស​របស់​ពួកគេ​ឲ្យទៅ​រក​ព្រះអង្គ ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត គឺ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ​។


ហើយ​និយាយថា​៖ “លោកម្ចាស់ យើងខ្ញុំ​ចាំ​បាន​ថា កាល​អ្នក​បោកប្រាស់​នោះ​នៅរស់​នៅឡើយ វា​បាន​និយាយថា​: ‘ក្រោយពី​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ’។


នៅពេល​មក​ដល់ អ្នកទាំងនោះ​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​? តើ​យើងខ្ញុំ​គួរ​បង់ ឬ​មិន​គួរ​បង់​?”។


មាន​ការខ្សឹបខ្សៀវ​ជាច្រើន​អំពី​ព្រះអង្គ​នៅក្នុងចំណោម​ហ្វូងមនុស្ស​; អ្នកខ្លះ​និយាយ​ថា​៖ “គាត់​ជា​មនុស្ស​ល្អ” អ្នកខ្លះទៀត​ថា​៖ “ទេ គាត់​កំពុង​បោកបញ្ឆោត​ប្រជាជន”។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


ហើយ​មក​សុំទោស​អ្នកទាំងពីរ ព្រមទាំង​នាំ​អ្នកទាំងពីរ​ចេញទៅខាងក្រៅ រួច​សុំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​។


មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​មានជំនឿស៊ប់​ស្របតាម​ក្រឹត្យវិន័យ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​ជនជាតិយូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ​។


យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។


ប៉ុន្តែ​យើង​គិតថាគួរ​ស្ដាប់​គំនិត​របស់​លោក​ពី​លោក ដ្បិត​យើង​ដឹងច្បាស់​ថា នៅ​គ្រប់ទីកន្លែង គេ​និយាយប្រឆាំង​នឹង​និកាយ​នេះ​មែន”។


បន្ទាប់ពី​សម្លុតគំរាមថែមទៀត​ហើយ ពួកគេ​ក៏​ដោះលែង​អ្នកទាំងពីរ ដោយសារតែ​ប្រជាជន​។ ពួកគេ​រកមិនឃើញមធ្យោបាយ​ដាក់ទោស​អ្នកទាំងពីរ​ទេ ពីព្រោះ​មនុស្ស​ទាំងអស់​កំពុង​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ ចំពោះ​អ្វី​ដែល​បាន​កើតឡើង​។


រីឯ​អ្នក​ដទៃ គ្មានអ្នកណា​ហ៊ាន​ចូលរួម​ជាមួយ​ពួកគេ​ទេ ប៉ុន្តែ​ប្រជាជន​គោរព​ពួកគេ​យ៉ាងខ្លាំង​។


ដូច្នេះ បងប្អូន​អើយ! សូម​ជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ដែល​មានកេរ្តិ៍ឈ្មោះល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណ​និង​ប្រាជ្ញា ពីចំណោម​អ្នករាល់គ្នា ជា​អ្នកដែល​យើង​នឹង​តែងតាំងឲ្យត្រួត​លើ​តួនាទី​នេះ​។


ដូច្នេះ ម្ដេចក៏​មិន​និយាយថា‍៖ “យើង​នាំគ្នា​ប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យ​កើតមាន​ការល្អ” ដូចដែល​អ្នកខ្លះ​និយាយ​មួលបង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ​? អ្នកទាំងនោះ​សមតែ​ទទួល​ការផ្ដន្ទាទោស​។


ព្រះ​ទ្រង់​ស្មោះត្រង់ ពាក្យសម្ដី​របស់យើង​ចំពោះ​អ្នករាល់គ្នា​មិនមែន​ជា “មែន” ផង “ទេ” ផង​នោះ​ទេ​។


ខ្ញុំ​និយាយ​ដោយ​អាម៉ាស់មុខ​ថា យើង​ខ្សោយ​ពេក​! ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ហ៊ាន​អួត​អំពី​អ្វីមួយ ខ្ញុំ​សូម​និយាយ​ដោយ​ភាពឆោតល្ងង់​ថា ខ្ញុំក៏​ហ៊ាន​ដែរ​!


ទោះបីជាដូច្នោះក៏ដោយ ក៏​ខ្ញុំ​មិនមែន​ជាបន្ទុក​ដល់​អ្នករាល់គ្នា​ទេ​។ តើ​ខ្ញុំ​ជា​មនុស្ស​មានល្បិច ដែល​ចាប់​អ្នករាល់គ្នា​ដោយ​ឧបាយកល​ឬ​?


ផ្ទុយទៅវិញ យើង​លះចោល​អំពើ​លាក់កំបាំង​ដ៏​គួរឲ្យខ្មាស ហើយ​មិន​ដើរ​ក្នុង​ល្បិចកល​ឡើយ ព្រមទាំងមិន​បំប្លែង​ព្រះបន្ទូល​របស់​ព្រះ​ដែរ គឺ​នៅចំពោះ​ព្រះ យើង​ណែនាំ​ខ្លួនយើង​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់​ទទួលយក ដោយ​ការបើកសម្ដែង​សេចក្ដីពិត​។


ដ្បិត​ការជំរុញទឹកចិត្ត​របស់យើង មិនមែន​ចេញមកពី​ការបោកប្រាស់ ឬ​ការស្មោកគ្រោក ឬ​ឧបាយកល​ឡើយ


មួយវិញទៀត អ្នកមើលខុសត្រូវ ត្រូវតែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ពី​អ្នក​ខាងក្រៅ​ដែរ ដើម្បីកុំឲ្យ​គាត់​ធ្លាក់​ទៅក្នុង​ការត្មះតិះដៀល និង​ក្នុង​អន្ទាក់​របស់​មារ​។


នេះជាហេតុដែល​យើង​ធ្វើការនឿយហត់ ទាំង​តស៊ូ ពីព្រោះ​យើង​បាន​សង្ឃឹម​លើ​ព្រះ​ដ៏​មានព្រះជន្មរស់ ដែល​ជា​ព្រះសង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ជាពិសេស​អ្នកជឿ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។


ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។


ដេមេទ្រាស​ត្រូវ​ទាំងអស់គ្នា​ធ្វើបន្ទាល់ ហើយ​ត្រូវ​សេចក្ដីពិត​ផ្ទាល់​ធ្វើបន្ទាល់​ដែរ​; រីឯ​យើង​ក៏​ធ្វើបន្ទាល់​ដែរ ហើយ​អ្នក​ក៏​ដឹង​ហើយ​ថា ទីបន្ទាល់​របស់យើង​គឺ​ពិត​។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម