Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:23 - ព្រះគម្ពីរខ្មែរសាកល

23 ពន្លឺ​ចង្កៀង មិន​ភ្លឺ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​កូនកំលោះ និង​កូនក្រមុំ ក៏‍​លែង​ឮ​ក្នុង​អ្នក​ទៀត​ដែរ​! ពីព្រោះ​បណ្ដា​ឈ្មួញ​របស់អ្នក ជា​អ្នកធំ​នៃ​ផែនដី និង​ពីព្រោះ​ប្រជាជាតិ​ទាំងអស់​ត្រូវបាន​បោកបញ្ឆោត​ដោយ​មន្តអាគម​របស់អ្នក

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ពន្លឺ​ចង្កៀង​នឹង​លែង​ភ្លឺ​នៅ​ក្នុង​អ្នក​ទៀត​ ហើយ​សំឡេង​កូន​កំលោះ​ និង​កូន​ក្រមុំ​នឹង​លែង​មាន​ឮ​នៅ​ក្នុង​អ្នក​ទៀត​ដែរ​ ដ្បិត​ពួក​ឈ្មួញ​របស់​អ្នក​ គឺ​ជា​អ្នក​ធំ​នៅ​លើ​ផែនដី​ ហើយ​ជនជាតិ​ទាំង​អស់​បាន​វង្វេង​ដោយសារ​មន្ដអាគម​របស់​អ្នក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង​សុទ្ធ​តែ​ជា​អ្នក​ធំ​នៅ​ផែនដី ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​មន្ត​អាគម​របស់​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នឹង​គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង នោះ​ជា​អ្នក​ធំ​នៅ​ផែនដី ពី​ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​ការ​មន្ត‌អាគម​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង

សូមមើលជំពូក ចម្លង




វិវរណៈ 18:23
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​ពាល​គ្មាន​អនាគត​ទេ ហើយ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។


តើ​នរណា​បាន​គ្រោង​ការនេះ​ទាស់នឹង​ទីរ៉ុស ជាទីក្រុង​ដែល​ធ្លាប់​បំពាក់មកុដ​ឲ្យគេ ដែល​ពួក​ឈ្មួញ​របស់នាង​ជា​មេដឹកនាំ ដែល​ពួក​អ្នកជំនួញ​របស់នាង​ជា​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​?


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


គេ​បាន​យកចិត្តទុកដាក់​នឹង​គាត់ ពីព្រោះ​គាត់​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​មន្តអាគម តាំងពី​យូរណាស់មកហើយ​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ”។


មាន​ឈ្មោះ​មួយ​ជា​អាថ៌កំបាំង សរសេរ​នៅលើ​ថ្ងាស​របស់​នាង​ថា “បាប៊ីឡូន​ដ៏ធំ ម្ដាយ​របស់​ស្ត្រីពេស្យា​ទាំងឡាយ និង​របស់​សេចក្ដីគួរឲ្យស្អប់ខ្ពើម​នានា​នៃ​ផែនដី”។


សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​!


ដ្បិត​ប្រជាជាតិ​ទាំងអស់​បាន​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង បណ្ដា​ឈ្មួញ​នៃ​ផែនដី​បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ការរស់នៅក្នុងអបាយមុខ​ដ៏ហួសហេតុ​របស់​នាង”។


បណ្ដា​ស្ដេច​នៃ​ផែនដី​ដែល​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រស់នៅក្នុងអបាយមុខ​ជាមួយ​នាង នឹង​យំសោក​គក់ទ្រូង​ចំពោះ​នាង កាលណា​ពួកគេ​ឃើញ​ផ្សែង​ពី​ចំហេះ​នាង​។


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


បណ្ដា​ស្ដេច​នៃ​ផែនដី ពួក​អ្នកធំ ពួក​មេទ័ព ពួក​អ្នកមាន ពួក​ខ្លាំងពូកែ ហើយ​អស់ទាំង​ទាសករ និង​មនុស្សមានសេរីភាព បាន​លាក់​ខ្លួន​ក្នុង​រអាងភ្នំ និង​នៅតាម​ថ្ម​នៅលើ​ភ្នំ​។


ក៏​មិន​បាន​កែប្រែចិត្ត​ពី​ឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬ​ការលួចប្លន់​របស់​ខ្លួន​សោះឡើយ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម