សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
២ កូរិនថូស 13:7 - ព្រះគម្ពីរខ្មែរសាកល យើងអធិស្ឋានទៅព្រះ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តការអាក្រក់អ្វីមួយឡើយ។ នេះមិនមែនដើម្បីឲ្យមើលទៅដូចជាយើងបានជាប់ការពិសោធនោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការល្អ ទោះបីមើលទៅដូចជាយើងធ្លាក់ចេញពីការពិសោធក៏ដោយ។ Khmer Christian Bible ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើអាក្រក់ណាមួយឡើយ នេះមិនមែនដើម្បីបង្ហាញឲ្យឃើញថា យើងត្រូវបានទទួលស្គាល់នោះទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីមើលទៅ យើងដូចជាត្រូវបានបដិសេធចោលក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងបានរាប់ជាគួរនោះទេ គឺឲ្យអ្នករាល់គ្នាប្រព្រឹត្តអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ ទោះជាមើលទៅហាក់ដូចជាយើងបានធ្លាក់ចេញពីការល្បងលក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងខ្ញុំបានរាប់ជាគួរទេ គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីល្អតែប៉ុណ្ណោះ ហើយឲ្យយើងខ្ញុំទុកដូចជាត្រូវកាត់ចេញវិញចុះ អាល់គីតាប យើងសូមអង្វរអុលឡោះ សូមកុំឲ្យបងប្អូនប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានអ៊ីសានៅជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីគាត់នៅជាមួយក៏ដោយ |
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ទូលបង្គំទូលអង្វរមិនមែនដើម្បីឲ្យព្រះអង្គយកពួកគេចេញពីពិភពលោកទេ គឺដើម្បីឲ្យព្រះអង្គការពារពួកគេពីមេអាក្រក់វិញ។
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
ចូរឲ្យយើងដើរយ៉ាងត្រឹមត្រូវ ដូចជាដើរក្នុងពេលថ្ងៃ គឺមិនមែនដោយការស៊ីផឹកអាវាសែ និងការប្រមឹក; មិនមែនដោយអំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម; មិនមែនដោយការឈ្លោះប្រកែក និងការឈ្នានីសឡើយ។
សូមជួយសួរសុខទុក្ខអ័ពេលេសជាទីគោរពរាប់អានក្នុងព្រះគ្រីស្ទ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់អើរិស្តូប៊ូល។
ជាការពិត ត្រូវតែមានការបែកជាបក្សពួកក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យជាក់ច្បាស់ថាអ្នកណាពិត ក្នុងចំណោមអ្នករាល់គ្នា។
ដ្បិតមានគេនិយាយថា៖ “សំបុត្ររបស់ប៉ូលធ្ងន់ៗ ហើយខ្លាំងមែន ប៉ុន្តែពេលខ្លួនគាត់នៅជាមួយ គាត់ខ្សោយ ហើយពាក្យសម្ដីរបស់គាត់ក៏គួរឲ្យមើលងាយដែរ”។
ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕
ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងឃើញថា យើងមិនមែនជាមនុស្សធ្លាក់ចេញពីការពិសោធឡើយ។
ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានឡើយ គឺអាចធ្វើអ្វីបានសម្រាប់តែសេចក្ដីពិតប៉ុណ្ណោះ។
ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ដ្បិតយើងគិតគូរធ្វើត្រឹមត្រូវ មិនគ្រាន់តែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមនុស្សដែរ។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់ញែកអ្នករាល់គ្នាជាវិសុទ្ធទាំងស្រុង ព្រមទាំងរក្សាវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូលឲ្យឥតកំហុស នៅពេលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងយាងមកវិញ។
សម្រាប់ស្ដេច និងសម្រាប់អស់អ្នកដែលមានតំណែងខ្ពស់ ដើម្បីឲ្យយើងបានរស់នៅក្នុងជីវិតដ៏សុខសាន្ត និងស្ងប់ស្ងាត់ ដោយការគោរពព្រះ និងសេចក្ដីថ្លៃថ្នូរគ្រប់ជំពូក។
ចូរខំប្រឹងបង្ហាញខ្លួនអ្នកដល់ព្រះ ថាជាមនុស្សដែលជាប់ការពិសោធ ជាអ្នកធ្វើការដែលគ្មានអ្វីត្រូវអៀនខ្មាស ដែលបង្រៀនព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
អ្នករាល់គ្នាត្រូវមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃ ធ្វើដូច្នេះទោះបីជាគេមួលបង្កាច់អ្នករាល់គ្នាដូចជាមនុស្សធ្វើអាក្រក់ក៏ដោយ ក៏គេនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះ នៅថ្ងៃនៃការយាងមក ដោយសារបានឃើញអំពើល្អរបស់អ្នករាល់គ្នា។