ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
១ ពេត្រុស 5:14 - ព្រះគម្ពីរខ្មែរសាកល ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដែលមកពីសេចក្ដីស្រឡាញ់។ សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នកទាំងអស់គ្នាដែលនៅក្នុងព្រះគ្រីស្ទ!៕៚ Khmer Christian Bible ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបកើតពីចិត្ដស្រឡាញ់ សូមឲ្យអ្នកទាំងអស់គ្នាដែលនៅក្នុងព្រះគ្រិស្ដបានប្រកបដោយសេចក្ដីសុខសាន្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបដែលកើតចេញពីចិត្តស្រឡាញ់។ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទ បានប្រកបដោយសេចក្តីសុខសាន្ត។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល ។ សូមឲ្យបងប្អូនទាំងអស់ ដែលរួមរស់នឹងព្រះគ្រិស្ត* បានប្រកបដោយសេចក្ដីសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚ អាល់គីតាប ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។ សូមឲ្យបងប្អូនទាំងអស់ ដែលរួមរស់នឹងអាល់ម៉ាហ្សៀ បានប្រកបដោយសេចក្ដីសុខសាន្ដ។ |
ប្រសិនបើអ្នករាល់គ្នាជម្រាបសួរតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីពិសេស? សូម្បីតែពួកសាសន៍ដទៃក៏មិនធ្វើដូច្នោះដែរទេឬ?
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
នៅពេលល្ងាចថ្ងៃនោះ ដែលជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារបានបិទហើយនៅកន្លែងដែលពួកសិស្សនៅ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ព្រះយេស៊ូវបានយាងមកឈរនៅកណ្ដាលចំណោម ហើយមានបន្ទូលនឹងពួកគេថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាសក៏នៅជាមួយពួកគេដែរ។ ទោះបីជាទ្វារបានបិទហើយក៏ដោយ ក៏ព្រះយេស៊ូវយាងមកឈរនៅកណ្ដាលចំណោម រួចមានបន្ទូលថា៖“សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា!”។
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
បងប្អូនទាំងអស់ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ វិសុទ្ធជនទាំងអស់គ្នាផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ដែលជាប់ជាមួយជំនឿ ពីព្រះដែលជាព្រះបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់បងប្អូន!
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!