ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
១ ពេត្រុស 4:7 - ព្រះគម្ពីរខ្មែរសាកល ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។ Khmer Christian Bible ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ អាល់គីតាប អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។ |
ដូច្នេះនៅយប់នោះ ពួកនាងក៏បំផឹកស្រាឪពុករបស់ខ្លួនទៀត រួចនាងប្អូនក្រោកឡើងទៅរួមដំណេកជាមួយឪពុករបស់ខ្លួន។ ប៉ុន្តែឪពុកមិនបានដឹងថានាងដេកពេលណា ឬក្រោកឡើងពេលណាឡើយ។
ព្រះមានបន្ទូលនឹងណូអេថា៖ “ចុងបញ្ចប់នៃមនុស្សទាំងអស់មកនៅចំពោះយើងហើយ ដ្បិតផែនដីពោរពេញទៅដោយអំពើហិង្សាដោយសារតែវត្តមានរបស់ពួកគេ ដូច្នេះ មើល៍! យើងនឹងបំផ្លាញពួកគេជាមួយផែនដី។
ទៅផ្ទះកាន់ទុក្ខ ប្រសើរជាងទៅផ្ទះជប់លៀង ដ្បិតនេះជាទីបញ្ចប់របស់មនុស្សទាំងអស់ ហើយមនុស្សដែលនៅរស់ត្រូវយកចិត្តទុកដាក់ចំពោះការនេះ។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកវិញនៅថ្ងៃណាទេ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ”។
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
បន្ទាប់មកទៀត ជាទីបញ្ចប់។ ពេលនោះ ព្រះអង្គប្រគល់អាណាចក្រដល់ព្រះដែលជាព្រះបិតា ក្រោយពីបំផ្លាញអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច និងឫទ្ធិអំណាច
បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា ពេលវេលាត្រូវបានបង្រួញឲ្យខ្លីហើយ! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នកដែលមានប្រពន្ធ ត្រូវនៅដូចជាគ្មានប្រពន្ធ;
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
ចូរឲ្យចិត្តសប្បុរសរបស់អ្នករាល់គ្នាត្រូវបានដឹងដល់មនុស្សទាំងអស់ចុះ។ ព្រះអម្ចាស់ជិតយាងមកដល់ហើយ!
ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន ទាំងប្រុងស្មារតីក្នុងការអធិស្ឋានដោយការអរព្រះគុណចុះ។
រីឯអ្នកវិញ ចូរមានគំនិតមធ្យ័តក្នុងគ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើការជាអ្នកផ្សាយដំណឹងល្អ និងបំពេញការងារបម្រើរបស់អ្នកចុះ។
ព្រះគុណនេះបង្ហាត់បង្រៀនយើងឲ្យរស់នៅក្នុងសម័យបច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និងដោយគោរពព្រះ ទាំងបដិសេធការមិនគោរពព្រះ និងតណ្ហាខាងលោកីយ៍
កុំបោះបង់ចោលការជួបជុំរបស់យើង ដូចដែលអ្នកខ្លះមានទម្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដោយអ្នករាល់គ្នាឃើញថាថ្ងៃនោះជិតមកដល់ហើយ នោះចូរធ្វើដូច្នេះកាន់តែខ្លាំងឡើងចុះ។
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។
ដូច្នេះ ចូរត្រៀមគំនិតរបស់អ្នករាល់គ្នា ចូរមានគំនិតមធ្យ័ត ចូរសង្ឃឹមទាំងស្រុងលើព្រះគុណដែលកំពុងត្រូវបាននាំមកឯអ្នករាល់គ្នា នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។