Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 2:12 - ព្រះគម្ពីរខ្មែរសាកល

12 ព្រះគុណនេះ​បង្ហាត់បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និង​ដោយ​គោរពព្រះ ទាំង​បដិសេធ​ការមិនគោរពព្រះ និង​តណ្ហា​ខាងលោកីយ៍

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់‌ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ដ ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ដ​ធ្ងន់ សុចរិត និង​គោរព​ប្រណិ‌ប័តន៍​អុលឡោះ

សូមមើលជំពូក ចម្លង




ទីតុស 2:12
59 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ពួកគេ​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ ហើយ​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។ ហាលេលូយ៉ា​!​៕


ចូរ​ដឹង​ថា ព្រះយេហូវ៉ា​បាន​ញែកយក​វិសុទ្ធជន​សម្រាប់​អង្គទ្រង់​ស្រាប់ហើយ​។ នៅពេល​ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា ព្រះអង្គ​តែងតែ​សណ្ដាប់​ជានិច្ច​។


អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស អ្នកនោះ​នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នកណាក៏ដោយដែល​ពោល​ពាក្យ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះ​នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ ទោះជា​នៅ​លោកបច្ចុប្បន្ន​ក្ដី ឬ​នៅ​លោក​ខាងមុខ​ក្ដី​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


ក្នុង​សេចក្ដីវិសុទ្ធ និង​សេចក្ដីសុចរិត នៅចំពោះ​ព្រះអង្គ អស់​មួយជីវិត​របស់យើង​។


ខ្ញុំ​នឹង​មិន​និយាយ​សេចក្ដី​ជាច្រើន​ជាមួយ​អ្នករាល់គ្នា​ទៀតទេ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោក​នឹង​មក​។ វា​គ្មានអំណាច​លើ​ខ្ញុំ​ឡើយ​។


ពេល​រក​ព្រះអង្គ​ឃើញ​នៅ​ត្រើយម្ខាង​បឹង ពួកគេ​ក៏​ទូលថា​៖ “រ៉ាប៊ី តើ​លោក​មក​ដល់​ទីនេះ​ពីអង្កាល់​?”។


ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។


ប៉ុន្តែ​នៅពេល​ប៉ូល​ជជែកវែកញែក​អំពី​សេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និង​ការជំនុំជម្រះ​ដែល​រៀបនឹងមក ភេលីច​ក៏​ភ័យខ្លាច ហើយ​មានប្រសាសន៍ថា​៖ “ឥឡូវនេះ ចូរ​ត្រឡប់ទៅវិញ​ចុះ​។ កាលណា​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត”។


កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។


ដូច្នេះ កុំឲ្យ​បាប​គ្រងរាជ្យ​លើ​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ ដើម្បី​ស្ដាប់បង្គាប់​តណ្ហា​របស់​វា​ឡើយ


ខ្ញុំ​កំពុង​និយាយ​តាម​បែបមនុស្ស ដោយសារតែ​ភាពខ្សោយ​នៃ​សាច់ឈាម​របស់អ្នករាល់គ្នា​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​ធ្លាប់​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​ការស្មោកគ្រោក និង​ការឥតច្បាប់​ដែល​នាំទៅរក​ការឥតច្បាប់​យ៉ាងណា ឥឡូវនេះ ចូរ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​សេចក្ដីសុចរិត​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ​យ៉ាងនោះដែរ​។


ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។


ព្រះគ្រីស្ទ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​បាប​របស់យើង ដើម្បី​រំដោះ​យើង​ពី​លោកីយ៍​ដ៏អាក្រក់​នា​បច្ចុប្បន្ននេះ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះដែលជាព្រះបិតា​របស់យើង​។


អ្នក​ដែល​ជា​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់ឈាម​ជាមួយ​តណ្ហា និង​ចំណង់​របស់វា​រួចហើយ​។


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ផ្សះផ្សា​អ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈ​ការសុគត​របស់ព្រះគ្រីស្ទ គឺ​ក្នុង​ព្រះកាយ​ខាងសាច់ឈាម​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នករាល់គ្នា​ឲ្យឈរ​នៅចំពោះ​ព្រះអង្គ ទាំង​វិសុទ្ធ ឥតសៅហ្មង និង​ឥតមានកន្លែងបន្ទោសបាន


ជាការពិត ព្រះ​មិនមែន​ត្រាស់ហៅ​យើង​មកក្នុង​ភាពស្មោកគ្រោក​ទេ គឺ​មកក្នុង​ភាពវិសុទ្ធ​វិញ​។


រីឯ​ចំពោះ​សេចក្ដីស្រឡាញ់ជាបងប្អូន អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​ទេ ដ្បិត​ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​បាន​ទទួលការបង្រៀនពីព្រះ ឲ្យ​ស្រឡាញ់​គ្នាទៅវិញទៅមក​ហើយ​។


កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។


រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។


ជាការពិត អស់អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរពព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នឹង​ត្រូវបាន​បៀតបៀន​ដែរ


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ពួកគេ​ម្នាក់ៗ​មិន​ចាំបាច់​បង្រៀន​ជនរួមជាតិ ​និង​បងប្អូន​រៀងៗខ្លួន​សោះឡើយ​ថា​: ‘ចូរ​ស្គាល់​ព្រះអម្ចាស់’ ដោយព្រោះ​ពួកគេ​ទាំងអស់គ្នា​នឹង​ស្គាល់​យើង តាំងពី​អ្នកតូច រហូតដល់​អ្នកធំ


សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕


នោះ​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ថា ត្រូវ​ស្រោចស្រង់​មនុស្ស​មានជំនឿស៊ប់​ចេញពី​ការល្បួង​យ៉ាងដូចម្ដេច និង​ត្រូវ​ឃុំឃាំង​មនុស្ស​ទុច្ចរិត​ក្នុង​ទណ្ឌកម្ម រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ​យ៉ាងដូចម្ដេច


ដោយព្រោះ​អ្វីៗ​ទាំងអស់​នេះ​នឹង​ត្រូវបាន​បំផ្លាញ​ដូច្នេះ តើ​អ្នករាល់គ្នា​ត្រូវតែ​ធ្វើជា​មនុស្ស​បែបណា​? គឺត្រូវមាន​កិរិយា​ដ៏វិសុទ្ធ និង​គោរពព្រះ


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


អ្នក​ដែល​និយាយថា​ខ្លួនឯង​ស្ថិតនៅ​ក្នុង​ព្រះអង្គ អ្នកនោះ​ត្រូវតែ​ដើរ​ដូចដែល​ព្រះអង្គ​បាន​ដើរ​ដូច្នោះ​ដែរ។


យើង​ដឹង​ហើយ​ថា យើង​ជារបស់​ព្រះ រីឯ​ពិភពលោក​ទាំងមូល​ចុះចូល​នៅក្រោម​មេអាក្រក់​។


ដែល​ពួកគេ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​៖ “នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួនក្នុង​ការមិនគោរពព្រះ”។


នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់​របស់​វិសុទ្ធជន​ដែល​រក្សា​សេចក្ដីបង្គាប់​របស់​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម