ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពេត្រុស 4:17 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ពេលកំណត់​មកដល់ហើយ ដើម្បីឲ្យ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិនបើ​ចាប់ផ្ដើម​ពី​យើង ចុះ​ចុងបញ្ចប់​របស់​ពួក​អ្នក​ដែល​មិនព្រមជឿ​ដំណឹងល្អ​របស់​ព្រះ តើ​នឹងទៅជា​យ៉ាងណា​?

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ពេល​វេលា​ជំនុំជម្រះ​ត្រូវ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះជាម្ចាស់​ ហើយ​បើ​ការ​ជំនុំជម្រះ​ចាប់ផ្ដើម​ពី​យើង​មុន​គេ​នោះ​ តើ​ទី​បញ្ចប់​របស់​ពួកអ្នក​មិនជឿ​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ទៅ​ជា​យ៉ាង​ណា​វិញ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​នេះ​ជា​ពេល​វេលា​ជំនុំ‌ជម្រះ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិន‌បើ​ការ​នេះ​ចាប់​ផ្តើម​ពី​យើង​ទៅ​ហើយ នោះ​តើ​ចុង​បំផុត​របស់​អស់​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​កំណត់​ដែល​ព្រះ‌ជា‌ម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​មុន​គេ។ ប្រសិន​បើ​ព្រះអង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ពេល​វេលា​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​ជា​យ៉ាង​ដូច​ម្តេច​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​កំណត់ ដែល​អុលឡោះ​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ទ្រង់​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​មុន​គេ។ ប្រសិន​បើ​ទ្រង់​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​អុលឡោះ​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កំរិត​ណា!។

សូមមើលជំពូក



១ ពេត្រុស 4:17
26 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


ប្រសិនបើ​គេ​ធ្វើ​ការទាំងនេះ​នៅពេល​ឈើ​នៅ​ស្រស់​នៅឡើយ ចុះ​នៅពេល​ឈើ​ស្ងួត​វិញ តើ​នឹង​មាន​អ្វី​កើតឡើង​?”។


ពី​ខ្ញុំ ប៉ូល បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក ទាំង​ត្រូវបាន​ញែកចេញ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។


ទុក្ខវេទនា និង​ការលំបាក​នឹងមាន​ដល់​អស់ទាំង​ព្រលឹង​របស់​មនុស្ស​ដែល​ប្រព្រឹត្តការអាក្រក់ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ


ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​?


អ្នករាល់គ្នា​បាន​រត់​យ៉ាងល្អ តើ​នរណា​បាន​រារាំង​អ្នករាល់គ្នា​មិន​ឲ្យ​ស្ដាប់បង្គាប់​សេចក្ដីពិត​?


ដោយហេតុនេះ នៅពេល​មាន​ឱកាស យើង​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​ក្រុមគ្រួសារ​នៃ​ជំនឿ​។


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ក្រមកដល់​ក៏ដោយ ក៏​អ្នក​ដឹង​ហើយ នូវ​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​សសរទ្រូង និង​ជា​គ្រឹះ​នៃ​សេចក្ដីពិត​។


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


ដ្បិត​ប្រសិនបើ​ព្រះបន្ទូល​ដែល​ត្រូវបាន​ប្រកាស​តាមរយៈ​បណ្ដា​ទូតសួគ៌​បាន​ប្រាកដប្រជា ហើយ​គ្រប់ទាំង​ការល្មើស និង​ការមិនស្ដាប់បង្គាប់​បាន​ទទួល​ការតបសង​ដែលត្រូវទទួល​ទៅហើយ


ព្រះ​បាន​ធ្វើបន្ទាល់ ដោយ​ទីសម្គាល់ ការអស្ចារ្យ និង​មហិទ្ធិឫទ្ធិ​ផ្សេងៗ ព្រមទាំង​ដោយ​អំណោយទាន​ពី​ព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។