Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:1 - ព្រះគម្ពីរខ្មែរសាកល

1 ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ឱ​ពួកអ្នក​ស្រុក​កាឡាទី​ដ៏​ល្ងង់​អើយ!​ តើ​អ្នកណា‍​ដាក់​អំពើ​លើ​អ្នក​រាល់គ្នា​ឬ?​ នៅ​ចំពោះ​ភ្នែក​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​ពិពណ៌នា​យ៉ាង​ច្បាស់​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​បងប្អូន​អ្នក​ស្រុក​កាឡាទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បងប្អូន​ត្រូវ​អំពើ​របស់​នរណា? បងប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះ‌យេស៊ូ​គ្រិស្ត ដែល​ត្រូវ​គេ​ឆ្កាង​នោះ​យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្ដី​ពិត​វិញ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!

សូមមើលជំពូក ចម្លង




កាឡាទី 3:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


ផ្ទុយទៅវិញ អស់អ្នកដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​មិន​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​ល្ងង់​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ដីខ្សាច់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“‍ឱ មនុស្ស​ល្ងង់ខ្លៅ និង​មាន​ចិត្ត​ក្រ​នឹង​ជឿទុកចិត្តលើ​អស់ទាំង​សេចក្ដី​ដែល​បណ្ដា​ព្យាការី​បាន​ថ្លែង​ទុក​អើយ!


ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។


ដូច្នេះ ព្រះបន្ទូល​របស់​ព្រះ​បាន​ចម្រើនឡើង ហើយ​ចំនួន​សិស្ស​នៅ​យេរូសាឡិម​ក៏​កាន់តែ​កើនឡើង​យ៉ាងច្រើន ថែមទាំង​មាន​បូជាចារ្យ​ជាច្រើន​បាន​ប្រតិបត្តិតាម​ជំនឿ​នេះ​ដែរ​។


ប៉ុន្តែ​មនុស្ស​ទាំងអស់​មិន​បាន​ស្ដាប់បង្គាប់​ដំណឹងល្អ​ទេ ដូចដែល​អេសាយ​បាន​ថ្លែងថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​?”។


រីឯ​ចំពោះ​អ្នក​ដែល​មានចិត្តអាត្មានិយម ហើយ​មិនស្ដាប់បង្គាប់​សេចក្ដីពិត គឺ​ស្ដាប់បង្គាប់​សេចក្ដីទុច្ចរិត​វិញ ព្រះអង្គនឹងសង​ព្រះពិរោធ និង​សេចក្ដីក្រេវក្រោធ​ដល់អ្នកនោះវិញ​។


សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ពីដើម​អ្នករាល់គ្នា​ធ្លាប់​ជា​ទាសករ​របស់​បាប ប៉ុន្តែ​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​អស់ពី​ចិត្ត​ចំពោះ​ក្បួន​នៃ​សេចក្ដីបង្រៀន​ដែល​ត្រូវបាន​ប្រគល់​មក​អ្នករាល់គ្នា


ដូច្នេះ រាល់ពេល​ដែល​អ្នករាល់គ្នា​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ គឺ​អ្នករាល់គ្នា​ប្រកាស​ពី​ការសុគត​របស់​ព្រះអម្ចាស់ រហូតដល់​ព្រះអង្គ​យាង​មកវិញ​។


ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។


និង​បំផ្លាញ​អស់ទាំង​អំនួត​ដែល​លើកខ្លួនឡើង​ទាស់នឹង​ចំណេះដឹង​របស់​ព្រះ ហើយ​ចាប់​គ្រប់ទាំង​គំនិត​ជាឈ្លើយសឹក​ដើម្បីឲ្យ​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


ពី​ខ្ញុំ និង​បងប្អូន​ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ជូនចំពោះ​ក្រុមជំនុំ​នៅ​កាឡាទី​។


ខ្ញុំ​ភ្ញាក់ផ្អើល ដែល​អ្នករាល់គ្នា​បែរចេញ​ឆាប់​យ៉ាងនេះ ពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ក្នុង​ព្រះគុណ​របស់​ព្រះ​គ្រីស្ទ ហើយ​ទៅតាម​ដំណឹងល្អ​ផ្សេងទៀត​វិញ​។


ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​ថា ពួកគេ​មិន​បាន​ដើរត្រង់​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ ខ្ញុំ​ក៏​សួរ​កេផាស​នៅមុខ​ទាំងអស់គ្នា​ថា​៖ “ប្រសិនបើ​លោក ដែល​ជា​ជនជាតិយូដា បែរជា​រស់នៅ​ដូចសាសន៍ដទៃ ហើយ​មិន​រស់នៅ​ដូចជនជាតិយូដា​ទេ តើ​លោក​នឹង​បង្ខំ​សាសន៍ដទៃ​ឲ្យ​រស់នៅដូចជនជាតិយូដា​ដូចម្ដេចកើត​?”។


ម្ដេចក៏​អ្នករាល់គ្នា​ល្ងង់ខ្លៅ​ម្ល៉េះ​? អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​បង្ហើយ​ដោយ​សាច់ឈាម​ឬ​?


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


បងប្អូន​អើយ ប្រសិនបើ​ខ្ញុំ​នៅតែ​ប្រកាស​ពី​ពិធីកាត់ស្បែក ម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវគេ​បៀតបៀន​ទៀត​? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួល​ពី​ឈើឆ្កាង​លែងមាន​ហើយ​។


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


ដូច្នេះ យើង​មិន​ត្រូវ​ធ្វើជា​កូនក្មេង​ដែល​រសាត់អណ្ដែត និង​រង្គើ​ដោយ​ខ្យល់​នៃ​គោលលទ្ធិ​នានា ដោយ​ឧបាយកល​របស់​មនុស្ស និង​ដោយ​ការប៉ិនប្រសប់​ក្នុង​កលល្បិច​ដ៏ពេញដោយការបោកបញ្ឆោត​ទៀតឡើយ​។


ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់


ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។


នៅពេល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ហើយ ព្រះអង្គ​បាន​ក្លាយជា​ប្រភព​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្បជានិច្ច​ដល់​អស់អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ


ដោយ​អ្នករាល់គ្នា​បាន​ជម្រះ​ព្រលឹង​របស់អ្នករាល់គ្នា​ឲ្យបរិសុទ្ធ​ដោយ​ការស្ដាប់បង្គាប់​សេចក្ដីពិត ធ្វើឲ្យ​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ដែល​ឥតពុតត្បុត ដូច្នេះ​ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក​យ៉ាងអស់ពីចិត្ត​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ​។


ដ្បិត​ពេលកំណត់​មកដល់ហើយ ដើម្បីឲ្យ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិនបើ​ចាប់ផ្ដើម​ពី​យើង ចុះ​ចុងបញ្ចប់​របស់​ពួក​អ្នក​ដែល​មិនព្រមជឿ​ដំណឹងល្អ​របស់​ព្រះ តើ​នឹងទៅជា​យ៉ាងណា​?


ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។


ដ្បិត​ប្រជាជាតិ​ទាំងអស់​បាន​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង បណ្ដា​ឈ្មួញ​នៃ​ផែនដី​បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ការរស់នៅក្នុងអបាយមុខ​ដ៏ហួសហេតុ​របស់​នាង”។


យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម