ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
១ ធីម៉ូថេ 2:5 - ព្រះគម្ពីរខ្មែរសាកល ជាការពិតមានព្រះតែមួយអង្គគត់ មានអ្នកកណ្ដាលតែមួយគត់រវាងព្រះ និងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវដែលជាមនុស្ស; Khmer Christian Bible ដ្បិតមានព្រះជាម្ចាស់តែមួយ ហើយមានអ្នកសម្រុះសម្រួលតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្ដយេស៊ូដែលជាមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានព្រះតែមួយ ហើយមានអ្នកកណ្ដាលតែមួយ រវាងព្រះនឹងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវ ដែលជាមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រិស្តយេស៊ូដែលជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ នឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ អាល់គីតាប ដ្បិតមានម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងអុលឡោះ និងមនុស្សលោក គឺអាល់ម៉ាហ្សៀសអ៊ីសាដែលជាមនុស្ស។ |
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
“បន្ទាប់មក បាវបម្រើនោះជម្រាបថា: ‘លោកម្ចាស់ អ្វីដែលលោកបង្គាប់ បានធ្វើរួចហើយ ប៉ុន្តែនៅមានកន្លែងអង្គុយទៀត’។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាផ្សេងទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មាននាមផ្សេងទៀតដែលបានប្រទានមកមនុស្ស ដើម្បីឲ្យយើងត្រូវតែទទួលការសង្គ្រោះនោះឡើយ”។
អំពីព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ បើគិតតាមសាច់ឈាម ព្រះអង្គប្រសូតមកពីពូជពង្សរបស់ដាវីឌ
គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
ព្រះមានតែមួយ——ជាព្រះបិតានៃអ្វីៗទាំងអស់ ដែលគង់នៅលើអ្វីៗទាំងអស់ តាមរយៈអ្វីៗទាំងអស់ និងក្នុងអ្វីៗទាំងអស់។
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។
ដោយហេតុនេះ ព្រះអង្គអាចសង្គ្រោះពួកអ្នកដែលចូលមកជិតព្រះតាមរយៈព្រះអង្គបានយ៉ាងពេញលេញ ពីព្រោះព្រះអង្គមានព្រះជន្មរស់ជារៀងរហូត ដើម្បីទូលអង្វរជំនួសពួកគេ។
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានទទួលការងារបម្រើដ៏ថ្លៃថ្នូរជាង ដោយព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីដ៏ប្រសើរជាងដែលបានតាំងឡើងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។
ហើយដោយហេតុនេះ ព្រះគ្រីស្ទគឺជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី ដើម្បីឲ្យអ្នកដែលត្រូវបានត្រាស់ហៅ បានទទួលសេចក្ដីសន្យាអំពីមរតកដ៏អស់កល្បជានិច្ច ដោយព្រោះការសុគតដើម្បីប្រោសលោះពួកគេពីការល្មើសនៅក្រោមសម្ពន្ធមេត្រីទីមួយ បានកើតឡើងហើយ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តបាបឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកណាប្រព្រឹត្តបាប យើងមានព្រះជំនួយនៅចំពោះព្រះបិតា គឺព្រះយេស៊ូវគ្រីស្ទដ៏សុចរិតយុត្តិធម៌។
នៅកណ្ដាលចំណោមជើងចង្កៀងទាំងនោះមានម្នាក់ដូចកូនមនុស្ស ដែលពាក់អាវវែងដល់ជើង ទាំងពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។