Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:6 - ព្រះគម្ពីរខ្មែរសាកល

6 ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ទទួល​ការងារបម្រើ​ដ៏ថ្លៃថ្នូរជាង ដោយព្រោះ​ព្រះអង្គ​ជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែល​បាន​តាំងឡើង​នៅលើ​សេចក្ដីសន្យា​ដ៏ប្រសើរជាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ទទួល​កិច្ចការ​ប្រសើរ​ជាង​នោះ​ ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង​ដែរ​ គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំង​នៅ​លើ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ជាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្ដែ ឥឡូវ​នេះ ព្រះ‌យេស៊ូវ​បាន​ទទួល​មុខ‌ងារ​មួយ​ដែល​ប្រសើរ​ជាង ព្រោះ​ព្រះ‌អង្គ​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង ជា​សេចក្ដី​សញ្ញា​ដែល​បាន​តាំង​ឡើង​នៅ​លើព្រះ​បន្ទូល​សន្យា​ដែល​ប្រសើរ​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឥឡូវ​នេះ ព្រះ‌គ្រិស្ត​បាន​ទទួល​មុខងារ​ប្រសើរ​ជាង​បូជា‌ចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​មួយ​ប្រសើរ​ជាង ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការ‌ងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ឥឡូវ​នេះ អាល់ម៉ា‌ហ្សៀស​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​អ៊ីមុាំ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​គាត់​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ប្រសើរ​ជាង​ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖“ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែលតាំង​ដោយ​ឈាម​របស់ខ្ញុំ ជា​ឈាម​ដែល​បង្ហូរ​សម្រាប់​អ្នករាល់គ្នា​។


គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​;


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


ជាការពិត​មាន​ព្រះ​តែមួយអង្គគត់ មាន​អ្នកកណ្ដាល​តែមួយគត់​រវាង​ព្រះ និង​មនុស្ស គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែលជា​មនុស្ស​;


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម