ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
១ ថែស្សាឡូនីច 3:2 - ព្រះគម្ពីរខ្មែរសាកល ហើយចាត់ធីម៉ូថេដែលជាបងប្អូនរបស់យើង និងជាអ្នករួមការងារជាមួយព្រះក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឲ្យមក ដើម្បីពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នា ខាងឯជំនឿរបស់អ្នករាល់គ្នា Khmer Christian Bible ហើយចាត់ធីម៉ូថេជាបងប្អូនរបស់យើង និងជាអ្នករួមការងារបម្រើព្រះជាម្ចាស់ក្នុងដំណឹងល្អរបស់ព្រះគ្រិស្ដឲ្យទៅពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នាខាងឯជំនឿ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយយើងបានចាត់ធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីជួយពង្រឹង និងដាស់តឿនអ្នករាល់គ្នាឲ្យមានជំនឿរឹងមាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះជាម្ចាស់ ក្នុងការប្រកាសដំណឹងល្អ*របស់ព្រះគ្រិស្ដ ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបំរើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្ដីជំនឿផង អាល់គីតាប ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយអុលឡោះ ក្នុងការប្រកាសដំណឹងល្អរបស់អាល់ម៉ាហ្សៀស ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង |
ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។
ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានត្រូវបានធ្វើឲ្យមានកម្លាំងឡើងក្នុងជំនឿ ហើយចំនួនក៏កើនឡើងជារៀងរាល់ថ្ងៃ។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
ខ្ញុំបានចាក់គ្រឹះដូចជាមេជាងសំណង់ដែលមានប្រាជ្ញា ស្របតាមព្រះគុណរបស់ព្រះដែលបានប្រទានមកខ្ញុំ ក្រោយមកមានម្នាក់ទៀតសាងសង់ពីលើ; ប៉ុន្តែចូរឲ្យម្នាក់ៗប្រុងប្រយ័ត្ននឹងរបៀបដែលសាងសង់ពីលើនោះចុះ
នេះជាហេតុដែលខ្ញុំបានចាត់ធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមករកអ្នករាល់គ្នា។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលខ្ញុំតែងតែបង្រៀនតាមក្រុមជំនុំនីមួយៗ នៅគ្រប់ទីកន្លែង។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ជាការពិត ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ ដែលត្រូវបានប្រកាសក្នុងចំណោមអ្នករាល់គ្នាតាមរយៈយើង គឺតាមរយៈខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ ព្រះអង្គមិនមែន “មែន” ផង “ទេ” ផងនោះទេ គឺនៅក្នុងព្រះអង្គមានតែ “មែន”។
កាលខ្ញុំបានទៅទ្រអាសដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្ទ ទោះបីជាទ្វារបានបើកឲ្យខ្ញុំក្នុងព្រះអម្ចាស់ហើយក៏ដោយ
ក៏ខ្ញុំមិនបានស្ងប់ក្នុងវិញ្ញាណរបស់ខ្ញុំសោះ ពីព្រោះខ្ញុំរកមិនឃើញទីតុសបងប្អូនរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំក៏លាបងប្អូននៅទីនោះ ហើយចេញដំណើរទៅម៉ាសេដូន។
ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។
ដោយជឿជាក់លើការនេះ ខ្ញុំក៏ដឹងថា ខ្ញុំនឹងនៅរស់ ហើយបន្តនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីការចម្រើនឡើងរបស់អ្នករាល់គ្នា និងអំណរនៃជំនឿ
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន
តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសអ្នកបម្រើរួមការងារដ៏ជាទីស្រឡាញ់ជាមួយយើង។ គាត់ជាអ្នកបម្រើស្មោះត្រង់របស់ព្រះគ្រីស្ទសម្រាប់អ្នករាល់គ្នា
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
គាត់នឹងមកជាមួយអូនេស៊ីមបងប្អូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា។ ពួកគាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលកើតឡើងនៅទីនេះ។
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
ដោយហេតុនេះ ខ្ញុំក៏មិនអាចទ្រាំតទៅទៀតបាន បានជាខ្ញុំចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងអំពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងបានល្បួងអ្នករាល់គ្នា ហើយការនឿយហត់របស់យើងទៅជាឥតប្រយោជន៍វិញ។
កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងពង្រឹងអ្នករាល់គ្នាក្នុងគ្រប់ទាំងកិច្ចការដ៏ល្អ និងពាក្យសម្ដីដ៏ល្អ៕