១ ថែស្សាឡូនីច 3:3 - ព្រះគម្ពីរខ្មែរសាកល3 ដើម្បីកុំឲ្យអ្នកណាម្នាក់ត្រូវបានធ្វើឲ្យរង្គើដោយសារតែទុក្ខវេទនាទាំងនេះឡើយ។ ដ្បិតខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងហើយថា យើងត្រូវបានតម្រូវសម្រាប់ទុក្ខវេទនាទាំងនេះឯង។ សូមមើលជំពូកKhmer Christian Bible3 ដើម្បីកុំឲ្យនរណាម្នាក់ត្រូវរង្គីរដោយព្រោះសេចក្តីវេទនាទាំងនេះឡើយ ដ្បិតអ្នករាល់គ្នាដឹងហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះសេចក្តីវេទនាបែបនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ក្រែងអ្នកណាម្នាក់រង្គើដោយសារទុក្ខលំបាកទាំងនេះ ដ្បិតអ្នករាល់គ្នាជ្រាបស្រាប់ហើយថា ព្រះបានតម្រូវយើងសម្រាប់ការនេះឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតម្រូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្ដីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្ដីយ៉ាងនេះមិនរួចទេ សូមមើលជំពូកអាល់គីតាប3 ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ដ ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានតំរូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ សូមមើលជំពូក |