Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:13 - ព្រះគម្ពីរខ្មែរសាកល

13 ក៏​ខ្ញុំ​មិន​បាន​ស្ងប់​ក្នុង​វិញ្ញាណ​របស់ខ្ញុំ​សោះ ពីព្រោះ​ខ្ញុំ​រកមិនឃើញ​ទីតុស​បងប្អូន​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ក៏​លា​បងប្អូននៅទីនោះ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ប៉ុន្ដែ​ខ្ញុំ​មិន​មាន​ភាព​ធូរស្បើយ​នៅ​ក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ ដូច្នេះ​ ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តែ​ចិត្ត​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​សោះ ព្រោះ​នៅ​ទី​នោះ ខ្ញុំ​រក​ទី‌តុស ជា​បង‌ប្អូន​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​គេ ហើយ​បន្ត​ដំណើរ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បងប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ខ្ញុំ​ឥត​មាន​ធូរ​ក្នុង​ចិត្ត​សោះ ដោយ​ហេតុ​រក​ទីតុស ជា​បង​ប្អូន​ខ្ញុំ មិន​ឃើញ បាន​ជា​ខ្ញុំ​លា​គេ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង​ប្អូន​នៅ​ក្រុង​ត្រូអាស ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រលឹមស្រាងៗ ស្ដេច​ទ្រង់​ក្រោកឡើង​យាង​ចេញ​ទៅ​រូង​តោ​យ៉ាងប្រញាប់ប្រញាល់​។


នៅពេល​លា​ហ្វូងមនុស្ស​ហើយ ព្រះអង្គ​ក៏​យាង​ឡើងទៅលើ​ភ្នំ​ដើម្បី​អធិស្ឋាន​។


យើង​ក៏​លា​គ្នាទៅវិញទៅមក ហើយ​ចុះ​សំពៅ រីឯ​អ្នកទាំងនោះ​បាន​ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ​។


ដ្បិត​អ្នកជឿ​នៅ​ម៉ាសេដូន និង​អាខៃ បាន​ពេញចិត្ត​នឹង​ចែកទាន​មួយចំនួន​ដល់​អ្នកក្រីក្រ​ក្នុងចំណោម​វិសុទ្ធជន​នៅ​យេរូសាឡិម​។


ខ្ញុំ​បាន​ជំរុញ​ទីតុស ទាំង​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​។ ទីតុស​មិន​បាន​ឆ្លៀតឱកាស​លើ​អ្នករាល់គ្នា​ទេ មែនទេ​? តើ​យើង​មិន​បាន​ដើរ​ដោយ​វិញ្ញាណ​តែមួយ​ទេ​ឬ​? តើ​យើង​មិន​បាន​ដើរ​ក្នុង​ជំហាន​តែមួយ​ទេ​ឬ​?


ហេតុនេះហើយបានជា​យើង​ទទួល​ការ​កម្សាន្តចិត្ត​។ លើសពី​ការកម្សាន្តចិត្ត​នេះ យើង​បាន​អរសប្បាយ​កាន់តែខ្លាំងឡើង​ថែមទៀត ចំពោះ​អំណរ​របស់​ទីតុស ដ្បិត​អ្នក​ទាំងអស់គ្នា​ធ្វើឲ្យ​វិញ្ញាណ​របស់​គាត់​ស្រស់ស្រាយឡើងវិញ​។


ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​សេចក្ដីខ្នះខ្នែង​មក​ក្នុង​ចិត្ត​របស់​ទីតុស ជា​សេចក្ដីខ្នះខ្នែង​ដូចគ្នា​ដែលខ្ញុំមាន​ចំពោះ​អ្នករាល់គ្នា​។


ចំពោះ​ទីតុស គាត់ជា​ដៃគូ​របស់ខ្ញុំ ហើយ​សម្រាប់​អ្នករាល់គ្នា​គាត់ជា​អ្នករួមការងារ រីឯ​បងប្អូន​ពីរនាក់​នោះ​ជា​អ្នកនាំសារ​របស់​ក្រុមជំនុំ និងជា​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​។


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។


យ៉ាងណាមិញ សូម្បីតែ​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏មិន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលពិធីកាត់ស្បែក​ដែរ ទោះបី​គាត់​ជា​ជនជាតិក្រិក​ក៏ដោយ​។


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម