Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:12 - ព្រះគម្ពីរខ្មែរសាកល

12 កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ទ្រ‌អាស ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌គ្រីស្ទ មាន​ទ្វារ​មួយ​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត ទោះ​បី​ព្រះ‌អម្ចាស់​បាន​បើក​ឱកាស ឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ទ្រអាស ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ហើយ​មាន​ទ្វារ​បើក​ឲ្យ​ខ្ញុំ ដោយ​នូវ​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស ទោះ​បី​អ៊ីសា‌ជាអម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ដ​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


យើង​ចុះសំពៅ​ពី​ទ្រអាស​តម្រង់​ទៅ​សាម៉ូត្រាស ហើយ​នៅ​ថ្ងៃបន្ទាប់ យើង​ទៅដល់​នាប៉ូលី


ដូច្នេះ​ពួកគេ​ក៏​ឆ្លងកាត់​មីស៊ា ចុះ​ទៅ​ទ្រអាសវិញ​។


រីឯ​នៅ​បន្ទប់ខាងលើ​ដែល​យើង​ជួបជុំគ្នា មាន​ចង្កៀង​ជាច្រើន​។


ពី​ខ្ញុំ ប៉ូល បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក ទាំង​ត្រូវបាន​ញែកចេញ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។


ដ្បិត​មាន​ទ្វារ​ដ៏ធំ​សម្រាប់​ការងារ​ដែលមានប្រសិទ្ធភាព បាន​បើកចំហ​ឲ្យ​ខ្ញុំ ហើយក៏​មាន​អ្នក​ប្រឆាំង​ច្រើន​ដែរ​។


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។


ជាការពិត ប្រសិនបើ​ខ្ញុំ​ផ្សាយដំណឹងល្អ នោះ​មិនមែន​ជា​មោទនភាព​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ការផ្សាយដំណឹងល្អ​ជា​កាតព្វកិច្ច​ដែល​ត្រូវបាន​ផ្ទុក​លើ​ខ្ញុំ​។ វេទនា​ដល់​ខ្ញុំ​ហើយ ប្រសិនបើ​ខ្ញុំ​មិន​ផ្សាយដំណឹងល្អ​!


ពិតមែនហើយ យើង​មិន​លូករំលងហួសខ្នាត ហាក់ដូចជា​មិន​បាន​មកដល់​អ្នករាល់គ្នា​ឡើយ ដ្បិត​យើង​បាន​មក‍រហូតដល់​អ្នករាល់គ្នា ដោយ​នាំ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​មក​ជាមួយ​។


ជាការពិត ប្រសិនបើ​មាន​អ្នកណា​មក​ប្រកាស​ព្រះយេស៊ូវ​មួយ​ផ្សេងទៀត ក្រៅពី​ព្រះយេស៊ូវ​ដែល​យើង​បាន​ប្រកាស ឬមួយក៏​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេងទៀត ក្រៅពី​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួល‍ ឬ​ដំណឹងល្អ​ផ្សេងទៀត ក្រៅពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល នោះ​អ្នករាល់គ្នា​ទ្រាំ​អីក៏បានល្អម្ល៉េះ​!


ឬមួយក៏​ការ​ដែល​ខ្ញុំ​បន្ទាបខ្លួន​ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​លើកតម្កើង ដោយ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឥតគិតថ្លៃ នោះ​ខ្ញុំ​បាន​ប្រព្រឹត្តបាប​ឬ​?


ប៉ុន្តែ​ប្រសិនបើ​ដំណឹងល្អ​របស់យើង​ត្រូវបាន​គ្របបាំង​មែន ក៏​វា​ត្រូវបាន​គ្របបាំង​ចំពោះ​អ្នក​ដែល​កំពុង​វិនាស


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។


យើង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យមក​ជាមួយ​គាត់​ដែរ​។ បងប្អូនម្នាក់នោះ​ត្រូវ​ក្រុមជំនុំ​ទាំងអស់​សរសើរ​អំពី​ការប្រកាស​ដំណឹងល្អ​។


ពួកគេ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ តាមរយៈ​ភស្តុតាង​នៃ​ការបម្រើ​នេះ ដោយព្រោះ​ការចុះចូល​របស់អ្នករាល់គ្នា​ចំពោះ​ពាក្យសារភាព​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ និង​ដោយព្រោះ​ចិត្តទូលាយ​ក្នុង​ការចែកទាន​ដល់​ពួកគេ និង​មនុស្ស​ទាំងអស់​;


ក្នុងពេលជាមួយគ្នា សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដើម្បីឲ្យ​ព្រះ​បាន​បើក​ទ្វារ​នៃ​ព្រះបន្ទូល​ដល់​យើង ឲ្យ​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​។ ដោយសារតែ​ការនេះឯង ដែល​ខ្ញុំ​ជាប់ចំណង​។


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម