មានវេលាកំណត់សម្រាប់អ្វីៗទាំងអស់ មានពេលកំណត់សម្រាប់កិច្ចការទាំងអស់នៅក្រោមមេឃ គឺ:
១ កូរិនថូស 16:12 - ព្រះគម្ពីរខ្មែរសាកល ចំពោះអ័ប៉ុឡូសដែលជាបងប្អូន ខ្ញុំបានជំរុញគាត់ជាច្រើនដងឲ្យមករកអ្នករាល់គ្នាជាមួយបងប្អូនឯទៀតៗ ប៉ុន្តែគាត់ពិតជាមិនចង់មកឥឡូវនេះទេ គាត់នឹងមកកាលណាគាត់មានឱកាស។ Khmer Christian Bible ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ តែគាត់មិនសុខចិត្តនឹងមកឥឡូវនេះទេ គឺនឹងមកក្នុងកាលដែលមានឱកាសស្រួល អាល់គីតាប រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសម្រេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។ |
មានវេលាកំណត់សម្រាប់អ្វីៗទាំងអស់ មានពេលកំណត់សម្រាប់កិច្ចការទាំងអស់នៅក្រោមមេឃ គឺ:
ប៉ុន្តែមានឱកាសល្អមកដល់ គឺនៅថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ ទ្រង់បានរៀបចំពិធីជប់លៀងសម្រាប់ពួកនាម៉ឺន ពួកមេទ័ព និងពួកអភិជននៃកាលីឡេ។
ពេលនោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ស្រុកកំណើតនៅអ័លេក្សានទ្រា បានមកដល់អេភេសូរ។ គាត់ជាមនុស្សដែលមានវោហារ ព្រមទាំងចេះស្ទាត់ខាងគម្ពីរ។
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
ប៉ុន្តែនៅពេលប៉ូលជជែកវែកញែកអំពីសេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលរៀបនឹងមក ភេលីចក៏ភ័យខ្លាច ហើយមានប្រសាសន៍ថា៖ “ឥឡូវនេះ ចូរត្រឡប់ទៅវិញចុះ។ កាលណាមានពេល ខ្ញុំនឹងហៅអ្នកមកទៀត”។
ខ្ញុំនិយាយដូច្នេះ ដោយព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាអះអាងថា៖ “ខ្ញុំកាន់ខាងប៉ូល” “ខ្ញុំកាន់ខាងអ័ប៉ុឡូស” “ខ្ញុំកាន់ខាងកេផាស” “ខ្ញុំកាន់ខាងព្រះគ្រីស្ទ”។
មិនថាជាប៉ូលក្ដី អ័ប៉ុឡូសក្ដី កេផាសក្ដី ពិភពលោកក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗនាបច្ចុប្បន្នកាលក្ដី ឬអ្វីៗនាអនាគតកាលក្ដី អ្វីៗទាំងអស់សុទ្ធតែជារបស់អ្នករាល់គ្នា
ចុះអ័ប៉ុឡូសជាអ្វី? ហើយប៉ូលជាអ្វី? ជាអ្នកបម្រើដែលអ្នករាល់គ្នាបានជឿតាមរយៈពួកគេ តាមដែលព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗប៉ុណ្ណោះ។
ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក