Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 3:13 - ព្រះគម្ពីរខ្មែរសាកល

13 សូម​ខំ​ជួយ​សេណាស​អ្នកច្បាប់ និង​អ័ប៉ុឡូស​ឲ្យបន្តដំណើរ កុំឲ្យ​ពួកគេ​ខ្វះ​អ្វីឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ចូរ​ខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវី​ និង​លោក​អ័ប៉ុឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ កុំ​ឲ្យ​ពួកគេ​ខ្វះ​អ្វី​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ចូរ​ខំ​ជួយ​លោក​សេ‌ណាស ជា​មេ‌ធាវី និង​លោក​អ័ប៉ុ‌ឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខផង កុំ​ឲ្យ​ពួក​លោក​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស ឲ្យ​បន្ត​ដំណើរ​ទៅ​ផង កុំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី នឹង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស​ឲ្យ​បន្ដ​ដំណើរ​ទៅ​ផង កុំ​ឲ្យ​អ្នក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




ទីតុស 3:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖


ពេលនោះ មើល៍! មាន​អ្នកច្បាប់​ម្នាក់​ក្រោកឡើង​ល្បងល​ព្រះយេស៊ូវ ដោយ​ទូល​សួរថា​៖ “លោកគ្រូ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​?”។


មាន​អ្នកច្បាប់​ម្នាក់​ទូល​តប​នឹង​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ លោក​និយាយ​ដូច្នេះ គឺ​បង្អាប់បង្អោន​ពួកយើង​ដែរ​ហើយ!”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង”។


ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​សួរ​ពួក​អ្នកច្បាប់ និង​ពួកផារិស៊ី​ថា៖“តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬ​ទេ?”។


រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។


ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។


ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទាំងនោះ​កន្លងផុតទៅ យើង​ក៏​បន្តដំណើរ​ចេញទៅ​ទៀត​។ ពួកគេ​ទាំងអស់គ្នា ព្រមទាំង​ប្រពន្ធ និង​កូន​ៗ បាន​ជូនដំណើរ​យើង​រហូតដល់​ខាងក្រៅ​ទីក្រុង​។ ក្រោយពី​លុតជង្គង់​អធិស្ឋាន​នៅ​មាត់សមុទ្រ


ពួកគេ​គោរព​យើង​យ៉ាងខ្លាំង ហើយ​នៅពេល​យើង​ចេញសំពៅ ពួកគេ​បាន​ជួយឧបត្ថម្ភ​អ្វីៗ​ដែល​យើង​ត្រូវការ​។


ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។


ដូច្នេះ កុំឲ្យអ្នកណា​មើលងាយ​គាត់​ឡើយ​។ ផ្ទុយទៅវិញ សូម​ជូនដំណើរ​គាត់​ដោយ​សុខសាន្ត​ចុះ ដើម្បីឲ្យ​គាត់​បាន​មកដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ជាមួយ​បងប្អូន​ឯទៀត​។


ចំពោះ​អ័ប៉ុឡូស​ដែលជា​បងប្អូន ខ្ញុំ​បាន​ជំរុញ​គាត់​ជាច្រើនដង​ឲ្យ​មករក​អ្នករាល់គ្នា​ជាមួយ​បងប្អូន​ឯទៀត​ៗ ប៉ុន្តែ​គាត់​ពិតជា​មិន​ចង់​មក​ឥឡូវនេះ​ទេ គាត់​នឹង​មក​កាលណា​គាត់​មានឱកាស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម