Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:11 - ព្រះគម្ពីរខ្មែរសាកល

11 ដូច្នេះ កុំឲ្យអ្នកណា​មើលងាយ​គាត់​ឡើយ​។ ផ្ទុយទៅវិញ សូម​ជូនដំណើរ​គាត់​ដោយ​សុខសាន្ត​ចុះ ដើម្បីឲ្យ​គាត់​បាន​មកដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ជាមួយ​បងប្អូន​ឯទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​គាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ជូន​ដំណើរ​គាត់​បន្ដទៀត​ដោយ​សុខសាន្ដ​ ដើម្បី​ឲ្យ​គាត់​មក​ដល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ និង​ពួក​បងប្អូន​ឯទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​គាត់​ឲ្យ​បន្ត​ដំណើរ​ដោយ​សុខ‌សាន្ត ដើម្បី​ឲ្យ​គាត់​បាន​មក​ជួប​ខ្ញុំ ដ្បិត​ខ្ញុំ និង​ពួក​បង‌ប្អូន​កំពុង​រង់​ចាំ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម‌ជ្រែង​គាត់ ឲ្យ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ត​ផង ដ្បិត​ខ្ញុំ និង​បងប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​គាត់ ត្រូវ​ជូន​ដំណើរ​គាត់​ទៅ​មុខ ដោយ​សុខ‌សាន្ត ឲ្យ​គាត់​បាន​ទៅ​ដល់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​នឹង​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម​ជ្រែង​គាត់ ឲ្យ​បន្ដ​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ដ​ផង ដ្បិត​ខ្ញុំ និង​បង​ប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។


ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។


ប្រសិនបើ​ធីម៉ូថេ​មក​ដល់ សូម​យកចិត្តទុកដាក់​ឲ្យ​គាត់​បាន​នៅ​ដោយ​ឥតភ័យខ្លាច​ជាមួយ​អ្នករាល់គ្នា ដ្បិត​គាត់​ក៏​ធ្វើ​ការងារ​របស់​ព្រះអម្ចាស់​ដូច​ខ្ញុំដែរ​។


ហើយ​ប្រហែលជា​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា ឬ​អាច​នៅរហូតដល់ផុតរដូវរងា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជូនដំណើរ​ខ្ញុំ​ទៅ​កន្លែងណាដែល​ខ្ញុំ​ត្រូវ​ទៅ​។


គឺ​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​អ្នករាល់គ្នា​ទៅ​ម៉ាសេដូន ហើយ​ត្រឡប់​ពី​ម៉ាសេដូន​មករក​អ្នករាល់គ្នា​វិញ រួច​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ទៅ​យូឌា​។


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។


កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។


ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕


ពួកគេ​បាន​ធ្វើបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់អ្នក​នៅមុខ​ក្រុមជំនុំ‍។ ប្រសិនបើ​អ្នក​ជូនដំណើរ​ពួកគេ​តាមបែបសមគួរ​នឹង​ព្រះ នោះ​អ្នក​នឹង​ធ្វើ​បាន​ល្អ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម