១ កូរិនថូស 14:15 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។ Khmer Christian Bible ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណ ព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរ ហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណ ព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏អធិស្ឋានដោយគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយក៏ច្រៀងដោយគំនិតរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋានដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ អាល់គីតាប ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងទូរអាដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងទូរអា ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ |
ជាការពិត ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនៃព្រះបុត្រារបស់ព្រះអង្គ គឺជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹកចាំអំពីអ្នករាល់គ្នាឥតឈប់ឈរយ៉ាងណា
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
ដូច្នេះ តើខ្ញុំចង់និយាយអ្វី? ចង់និយាយថាអាហារដែលសែនដល់រូបបដិមាករមានអ្វីសំខាន់ឬ? ឬមួយក៏ចង់និយាយថារូបបដិមាករមានអ្វីសំខាន់?
ដ្បិតប្រសិនបើខ្ញុំអធិស្ឋានជាភាសាដទៃ វិញ្ញាណរបស់ខ្ញុំក៏អធិស្ឋានមែន ប៉ុន្តែគំនិតរបស់ខ្ញុំមិនបង្កើតផលអ្វីឡើយ។
ប៉ុន្តែនៅក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីបង្រៀនអ្នកដទៃ ជាជាងនិយាយមួយម៉ឺនម៉ាត់ជាភាសាដទៃ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ចូរអធិស្ឋានគ្រប់ពេលវេលាក្នុងព្រះវិញ្ញាណ ដោយសេចក្ដីអធិស្ឋាន និងដោយសេចក្ដីទូលអង្វរគ្រប់បែបយ៉ាង ហើយចូរប្រុងស្មារតីក្នុងការនេះដោយសេចក្ដីខ្ជាប់ខ្ជួនបំផុត និងដោយសេចក្ដីទូលអង្វរសម្រាប់វិសុទ្ធជនទាំងអស់
ចុះម្ដេចទៅ? មិនថាដោយរបៀបណាទេ គឺទោះបីជាដោយការធ្វើពុត ឬដោយចិត្តស្មោះត្រង់ក៏ដោយ ឲ្យតែគេប្រកាសព្រះគ្រីស្ទ នោះខ្ញុំក៏អរសប្បាយនឹងការនេះហើយ។ មែនហើយ ខ្ញុំនឹងអរសប្បាយទៅទៀត
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។