ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
អេសាយ 7:14 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ាញូអែល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។
យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។
រ៉ាជែលនិយាយថា៖ “ខ្ញុំបានបោកចំបាប់ជាមួយបងស្រីរបស់ខ្ញុំ ដោយការបោកចំបាប់ដ៏ខ្លាំង ហើយក៏បានឈ្នះ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ណែបថាលី។
អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។
មក៍! មើលកិច្ចការរបស់ព្រះយេហូវ៉ាចុះ! គឺរបៀបដែលព្រះអង្គបានទម្លាក់ការហិនវិនាសលើផែនដី
នេះជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងធ្វើតាមព្រះបន្ទូលនេះ ដែលព្រះអង្គបានមានបន្ទូលហើយ:
ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។
រួចវានឹងគំហុកទៅក្នុងយូដា ព្រមទាំងជន់លិច ហើយហូរកាត់ ក៏ឡើងរហូតដល់ក។ អេម៉ាញូអែលអើយ ស្លាបដែលលាតសន្ធឹងរបស់វា នឹងបានពេញទទឹងរបស់ទឹកដីអ្នក!”។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
មើល៍! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ។
ទូតសួគ៌តបនឹងនាងថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងសណ្ឋិតលើនាង ហើយព្រះចេស្ដារបស់ព្រះដ៏ខ្ពស់បំផុតនឹងគ្របដណ្ដប់នាង ហេតុនេះហើយបានជាកូនដ៏វិសុទ្ធដែលកើតមកនោះ នឹងត្រូវបានហៅថា ព្រះបុត្រារបស់ព្រះ។
នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញទារករុំនឹងក្រណាត់ ផ្ដេកនៅក្នុងស្នូកសត្វ”។
ដាវីឌបានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕