Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:6 - ព្រះគម្ពីរខ្មែរសាកល

6 រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ព្រះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ដាន់" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​រ៉ាជែល​គិត​ថា ព្រះ‌ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៊ីលហា​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​យ៉ាកុប​។


ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។


កូនប្រុស​របស់​ប៊ីលហា​បាវបម្រើស្រី​របស់​រ៉ាជែល មាន​ដាន់ និង​ណែបថាលី​។


កូនប្រុស​របស់​ដាន់ មាន​ហ៊ូស៊ីម​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​! កុំឲ្យ​ពួកគេ​បាន​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ


ឱ​ព្រះ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​កាន់ក្ដី​ឲ្យ​ទូលបង្គំ​ទាស់នឹង​ប្រជាជាតិ​ដែល​មិនគោរពព្រះ​ផង​! សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​នៃ​សេចក្ដីបោកបញ្ឆោត និង​សេចក្ដីទុច្ចរិត​ផង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម