ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 7:13 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូលបង្គំ​ទៀត​ផង

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ណាពី​អេសាយ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​រាជ‌វង្ស​របស់​ស្តេច​ទត សូម​ស្តេច​ស្តាប់​ខ្ញុំ! ស្តេច​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ ណាយ​ចិត្ត​ទៀត​ផង។

សូមមើលជំពូក



អេសាយ 7:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​តប​នឹង​នាង​ថា​៖ “ដែល​ឯង​ដណ្ដើមយក​ប្ដី​របស់យើង តើ​មិនគ្រប់គ្រាន់​ទេ​ឬ បានជា​ឯង​ចង់​ដណ្ដើមយក​ផ្លែស្នេហ៍​របស់​កូនប្រុស​យើង​ទៀត​?”។ រ៉ាជែល​និយាយថា​៖ “ធ្វើដូច្នេះវិញ គាត់​អាច​រួមដំណេក​ជាមួយ​បង​បាន​នៅ​យប់​នេះ ជាថ្នូរនឹង​ផ្លែស្នេហ៍​របស់​កូនប្រុស​បង”។


ព្រួញ​របស់ព្រះករុណា​មុត​ណាស់ វាចូល​ក្នុង​បេះដូង​ខ្មាំងសត្រូវ​របស់​ព្រះរាជា​; ប្រជាជាតិ​ទាំងឡាយ​ដួល​នៅក្រោម​ព្រះករុណា​។


ព្រលឹង​របស់យើង​ស្អប់​ថ្ងៃចូលខែ និង​ពិធីបុណ្យដែលមានកំណត់​របស់អ្នករាល់គ្នា​; ពិធីបុណ្យទាំងនោះ​ជា​បន្ទុក​ដល់​យើង យើង​នឿយណាយ​នឹង​ទ្រាំ​ណាស់​។


ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


យើង​នឹង​ដាក់​កូនសោ​នៃ​វង្សត្រកូល​ដាវីឌ​លើ​ស្មា​គាត់ នោះ​អ្វីដែល​គាត់​បាន​បើក គ្មានអ្នកណា​បិទ​បាន​ឡើយ ហើយ​អ្វីដែល​គាត់​បាន​បិទ ក៏​គ្មានអ្នកណា​បើក​បាន​ដែរ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


អ្នក​មិន​បាន​ទិញ​កំពាន​ដោយ​ប្រាក់​ថ្វាយ​យើង​ទេ ក៏​មិន​បាន​ចម្អែត​យើង​ដោយ​ខ្លាញ់​នៃ​យញ្ញបូជា​របស់អ្នក​ដែរ ផ្ទុយទៅវិញ អ្នក​បាន​ដាក់បន្ទុក​លើ​យើង​ដោយ​បាប​របស់អ្នក ទាំង​ធ្វើឲ្យ​យើង​នឿយហត់​ដោយ​អំពើទុច្ចរិត​របស់អ្នក​។


ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។


ប៉ុន្តែ​អ័ហាស​តបថា​៖ “យើង​នឹង​មិន​សុំ​ទេ ហើយក៏​មិន​ល្បងល​ព្រះយេហូវ៉ា​ដែរ”។


នៅគ្រានោះ មាន​ប្រាប់​ដល់​វង្សត្រកូល​ដាវីឌ​ថា​៖ “អើរ៉ាម​បាន​រួមដៃគ្នា​ជាមួយ​អេប្រាអិម​ហើយ”។ ដូច្នេះ ព្រះទ័យ​របស់អ័ហាស និង​ចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​ក៏​ញ័រ ដូចជា​ដើមឈើ​ញ័រ​នៅ​ព្រៃ​នៅចំពោះមុខ​ខ្យល់​។


អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕


ព្រះអង្គ​បាន​លើក​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង​សម្រាប់​យើង ក្នុង​ពូជពង្ស​របស់​ដាវីឌ​អ្នកបម្រើ​របស់​ព្រះអង្គ


“មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។


ដូច្នេះ យើង​បាន​ខឹង​នឹង​ជំនាន់​នោះ ហើយ​ពោលថា​: ‘ចិត្ត​ពួកគេ​តែងតែ​វង្វេង​ជានិច្ច ពួកគេ​មិន​ស្គាល់​មាគ៌ា​របស់យើង​សោះ’