Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:2 - ព្រះគម្ពីរខ្មែរសាកល

2 នៅគ្រានោះ មាន​ប្រាប់​ដល់​វង្សត្រកូល​ដាវីឌ​ថា​៖ “អើរ៉ាម​បាន​រួមដៃគ្នា​ជាមួយ​អេប្រាអិម​ហើយ”។ ដូច្នេះ ព្រះទ័យ​របស់អ័ហាស និង​ចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​ក៏​ញ័រ ដូចជា​ដើមឈើ​ញ័រ​នៅ​ព្រៃ​នៅចំពោះមុខ​ខ្យល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រាអិម​ហើយ ដូច្នេះ ព្រះបាទ​អេហាស​ញ័រ​រន្ធត់ ព្រម​ទាំង​ចិត្ត​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ផង ប្រៀប​ដូច​ជា​ព្រៃ​ឈើ​រញ្ជួយ​ដោយ​ត្រូវ​ខ្យល់​បក់បោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រា‌អិម​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់​ផង ប្រៀប​ដូច​ជា​ដើម​ឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់​បក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​រាជ‌វង្ស​របស់​ស្តេច​ទត​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រា‌អ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ស្តេច​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។

សូមមើលជំពូក ចម្លង




អេសាយ 7:2
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?


មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។


សេចក្ដីច្រណែន​របស់​ពួកអេប្រាអិម​នឹង​បាត់ទៅ ហើយ​ភាពជាសត្រូវ​របស់​ពួកយូដា​នឹង​ត្រូវបាន​កាត់ចេញ​; ពួកអេប្រាអិម​នឹង​លែង​ច្រណែន​ពួកយូដា ហើយ​ពួកយូដា​នឹង​លែង​ធ្វើជាសត្រូវ​នឹង​ពួកអេប្រាអិម​។


យើង​នឹង​ដាក់​កូនសោ​នៃ​វង្សត្រកូល​ដាវីឌ​លើ​ស្មា​គាត់ នោះ​អ្វីដែល​គាត់​បាន​បើក គ្មានអ្នកណា​បិទ​បាន​ឡើយ ហើយ​អ្វីដែល​គាត់​បាន​បិទ ក៏​គ្មានអ្នកណា​បើក​បាន​ដែរ​។


ដោយហេតុនេះ អ្នកដែល​រស់នៅ​ទីក្រុងទាំងនោះ​ក៏​ខ្សោយ​កម្លាំង ពួកគេ​បាន​ស្រយុតចិត្ត ហើយ​អាម៉ាស់មុខ​។ ពួកគេ​បានដូចជា​តិណជាតិ​តាម​ទីវាល ដូចជា​ស្មៅទន់​ដ៏ខៀវខ្ចី ដូចជា​ស្មៅ​នៅលើ​ដំបូលផ្ទះ ដែល​ក្រៀម​មុន​ដុះធំឡើង​។


ជាការពិត យើង​នឹង​ការពារ​ទីក្រុង​នេះ ដើម្បី​សង្គ្រោះ​ទីក្រុងនេះ ដោយយល់ដល់​ខ្លួនយើង និង​ដោយយល់ដល់​ដាវីឌ​អ្នកបម្រើ​របស់យើង’”។


ទោះបីជា​មានសល់​មួយភាគដប់​នៅក្នុង​ទឹកដីនោះ​ក៏ដោយ ក៏​វា​នឹង​ត្រូវបាន​ដុតចោល​ទៀត​ដែរ គឺ​ដូច​ដើមឈើទាល និង​ដើមអូក​ដែល​មានសល់​ដង្គត់​នៅពេល​ត្រូវបាន​កាប់រំលំ​ហើយ​។ គឺ​ពូជពង្ស​វិសុទ្ធ​ហើយ ជា​ដង្គត់​នោះ​ឯង”៕


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


ព្រះយេហូវ៉ា​នឹង​នាំមក​លើ​អ្នក និង​លើ​ប្រជារាស្ត្រ​របស់អ្នក ព្រមទាំង​លើ​វង្សត្រកូល​របស់​ឪពុក​អ្នក នូវ​គ្រា​ដែល​មិន​ធ្លាប់​កើតមាន​តាំងពី​ថ្ងៃ​ដែល​អេប្រាអិម​បែកចេញ​ពី​យូដា គឺ​ស្ដេច​នៃ​អាស្ស៊ីរី​។


ព្រោះថា​អើរ៉ាម និង​អេប្រាអិម ព្រមទាំង​កូន​របស់​រេម៉ាលា បាន​គិតគូរ​ការអាក្រក់​ទាស់នឹង​អ្នក ដោយ​និយាយថា​:


“កុំ​ហៅថា​ការឃុបឃិត ចំពោះ​អ្វី​ដែល​ប្រជាជន​នេះ​ហៅថា​ការឃុបឃិត​នោះ​ឡើយ​។ កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏​កុំ​តក់ស្លុត​ដែរ​។


ប្រជាជន​ទាំងអស់គ្នា គឺ​ពួកអេប្រាអិម និង​អ្នកដែល​រស់នៅ​សាម៉ារី នឹង​ដឹង ក៏​និយាយ​ដោយ​អំនួត និង​ដោយ​ការអួតបំប៉ោង​នៃ​ចិត្ត​ថា​៖


នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម