Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:15 - ព្រះគម្ពីរខ្មែរសាកល

15 លេអា​តប​នឹង​នាង​ថា​៖ “ដែល​ឯង​ដណ្ដើមយក​ប្ដី​របស់យើង តើ​មិនគ្រប់គ្រាន់​ទេ​ឬ បានជា​ឯង​ចង់​ដណ្ដើមយក​ផ្លែស្នេហ៍​របស់​កូនប្រុស​យើង​ទៀត​?”។ រ៉ាជែល​និយាយថា​៖ “ធ្វើដូច្នេះវិញ គាត់​អាច​រួមដំណេក​ជាមួយ​បង​បាន​នៅ​យប់​នេះ ជាថ្នូរនឹង​ផ្លែស្នេហ៍​របស់​កូនប្រុស​បង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ នាង​លេអា​ឆ្លើយ​ថា៖ «ដែល​ឯង​ដណ្តើម​យក​ប្តី​របស់​អញ តើ​នោះ​ជា​រឿង​តូច​តាច​ឬ? តើ​ឯង​ចង់​យក​ផ្លែ​ស្នេហ៍​កូន​របស់​អញ​ទៀត​ឬ?»។ នាង​រ៉ាជែលតប​ថា៖ «ដូច្នេះ ឲ្យ​គាត់​ដេក​ជា‌មួយ​បង​យប់​នេះ​ទៅ ទុក​ជា​ថ្នូរនឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ​ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​លេអា​ឆ្លើយ​ថា ដែល​ឯង​ដណ្តើម​យក​ប្ដី​អញ នោះ​តើ​ជា​ការ​ស្រាល​ឬ បាន​ជា​ឥឡូវ​ចង់​យក​ផ្លែ​ស្នេហ៍​របស់​កូន​អញ​ទៅ​ទៀត រ៉ាជែល​និយាយ​ថា​បើ​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​មក​ខ្ញុំ នោះ​ឲ្យ​ប្ដី​យើង​ដេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​ខ្ញុំ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ​បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​ខ្ញុំ​ទៀត?»។ រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ យប់​នេះ ឲ្យ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​ច្រូត​ស្រូវសាលី រូបេន​ចេញទៅ ហើយ​ឃើញ​ផ្លែស្នេហ៍​នៅ​ទីវាល ក៏​យកមក​ឲ្យ​លេអា​ម្ដាយ​របស់គាត់ នោះ​រ៉ាជែល​និយាយ​នឹង​លេអា​ថា​៖ “សូម​ឲ្យ​ផ្លែស្នេហ៍​ខ្លះ​របស់​កូនប្រុស​បង​ដល់​ខ្ញុំ​ផង”។


កាល​យ៉ាកុប​មក​ពី​ទីវាល​វិញ​នៅ​ពេលល្ងាច លេអា​ក៏​ចេញទៅ​ទទួល​គាត់ ហើយ​និយាយថា​៖ “បង​ត្រូវ​ចូលមកឯ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ពិតជា​បាន​ជួល​បង​ដោយ​ផ្លែស្នេហ៍​របស់​កូនប្រុស​ខ្ញុំ”។ ដូច្នេះ គាត់​ក៏​រួមដំណេក​ជាមួយ​នាង​នៅ​យប់​នោះ​។


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


រីឯ​សម្រាប់​ខ្ញុំ ការ​ដែល​ត្រូវ​អ្នករាល់គ្នា ឬ​សាលាក្ដី​របស់​មនុស្ស​វិនិច្ឆ័យ ជា​រឿង​តូចបំផុត​ទេ​។ តាមពិត សូម្បីតែ​ខ្លួនខ្ញុំ​ក៏​ខ្ញុំ​មិន​វិនិច្ឆ័យ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម