Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 63:10 - ព្រះគម្ពីរខ្មែរសាកល

10 ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ខក​ព្រះ‌ហឫទ័យ ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ទ្រង់​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ ព្រួយ​ចិត្ត ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​រស​របស់​អុលឡោះ​នេះ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។

សូមមើលជំពូក ចម្លង




អេសាយ 63:10
48 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ស្ដាយ​ដែល​បាន​បង្កើត​មនុស្ស​នៅលើ​ផែនដី ព្រមទាំង​ព្រួយ​ព្រះហឫទ័យ​ផង​។


ដ្បិត​ពួកគាត់​ធ្វើឲ្យ​វិញ្ញាណ​របស់លោក​ល្វីងជូរចត់ នោះ​លោក​ក៏​និយាយឥតបើគិត​ដោយ​បបូរមាត់​របស់លោក​។


ដោយសារ​ពួកគេ​បាន​បះបោរ​នឹង​ព្រះបន្ទូល​របស់​ព្រះ ហើយ​មើលងាយ​ដំបូន្មាន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។


សូម​កុំ​បោះចោល​ទូលបង្គំ​ចេញពី​ចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ សូម​កុំ​ដកយក​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ឡើយ​។


ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​ទៀត ដោយ​បះបោរ​នឹង​ព្រះ​ដ៏ខ្ពស់បំផុត​នៅ​ទីហួតហែង​។


នៅពេល​ព្រះយេហូវ៉ា​បាន​ឮ ព្រះអង្គ​ទ្រង់​ព្រះពិរោធយ៉ាងខ្លាំង ហើយ​ភ្លើង​បាន​ឆេះឡើង​ទាស់នឹង​យ៉ាកុប សេចក្ដីក្រេវក្រោធ​ក៏​ឆួលឡើង​ទាស់នឹង​អ៊ីស្រាអែល​;


ពួកគាត់​បះបោរ​នឹង​ព្រះអង្គ​នៅ​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ព្រះអង្គ​ព្រួយព្រះហឫទ័យ​នៅ​ទីហួតហែង​ញឹកញាប់យ៉ាងណាហ្ន៎​!


ព្រះអង្គ​បាន​ចាត់​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ សេចក្ដីក្ដៅក្រហាយ សេចក្ដីក្រេវក្រោធ និង​ទុក្ខវេទនា គឺ​កង​ទូតសួគ៌​នៃ​មហន្តរាយ ឲ្យទៅ​ឯ​ពួកគេ​។


យ៉ាងណាមិញ ពួកគាត់​បាន​ល្បងល ហើយ​បះបោរ​នឹង​ព្រះ​ដ៏ខ្ពស់បំផុត ក៏​មិន​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។


ហើយ​មិន​បាន​ដូច​ដូនតា​របស់ពួកគេ ដែល​ជា​ជំនាន់​ចចេស និង​បះបោរ ជា​ជំនាន់​ដែល​ចិត្ត​ពួកគាត់​មិន​ស្ថិតស្ថេរ ហើយ​វិញ្ញាណ​ពួកគាត់​មិន​ស្មោះត្រង់​នឹង​ព្រះ​។


ផ្ទៃមេឃ​អើយ ចូរ​ស្ដាប់​! ផែនដី​អើយ ចូរ​ផ្ទៀងត្រចៀក​! ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​បាន​ចិញ្ចឹម ហើយ​បាន​បីបាច់ថែរក្សា​កូន ប៉ុន្តែ​ពួកវា​បាន​បះបោរ​នឹង​យើង​វិញ​។


ពេលនោះ ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​នឹកចាំ​គ្រា​ពីបុរាណ និង​ម៉ូសេ​។ ព្រះអង្គដែល​នាំ​ពួកគេ​ឡើងមក​ពី​សមុទ្រ​ជាមួយ​អ្នកឃ្វាលចៀម​របស់ព្រះអង្គ តើ​នៅ​ឯណា​? ព្រះអង្គដែល​ដាក់​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅកណ្ដាល​ពួកគេ តើ​នៅ​ឯណា​?


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


ដូច្នេះ ព្រះ​បាន​បែរចេញ ហើយ​ប្រគល់​ពួកគេ​ឲ្យ​បម្រើ​ពលបរិវារ​នៃមេឃ ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​របស់​ព្យាការី​ថា​: ‘ពូជពង្ស​អ៊ីស្រាអែល​អើយ​! ក្នុងអំឡុង​សែសិប​ឆ្នាំ​នៅ​ទីរហោស្ថាន អ្នករាល់គ្នា​បាន​ថ្វាយ​សត្វពិឃាត និង​យញ្ញបូជា មិនមែន​ដល់​យើង​ទេ មែនទេ​?


“មនុស្ស​ចចេសរឹងរូស ហើយ​គ្មានការកាត់ស្បែក​នៃ​ចិត្ត និង​ត្រចៀក​អើយ​! អ្នករាល់គ្នា​តែងតែ​ប្រឆាំង​នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជានិច្ច​! ដូចដែល​ដូនតា​របស់អ្នករាល់គ្នា​ជា​យ៉ាងណា អ្នករាល់គ្នា​ក៏​ជា​យ៉ាងនោះដែរ​។


កុំ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​ព្រួយព្រះទ័យ​ឡើយ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណ​ទុកសម្រាប់​ថ្ងៃ​នៃ​ការប្រោសលោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម