Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:24 - ព្រះគម្ពីរខ្មែរសាកល

24 អ្នក​មិន​បាន​ទិញ​កំពាន​ដោយ​ប្រាក់​ថ្វាយ​យើង​ទេ ក៏​មិន​បាន​ចម្អែត​យើង​ដោយ​ខ្លាញ់​នៃ​យញ្ញបូជា​របស់អ្នក​ដែរ ផ្ទុយទៅវិញ អ្នក​បាន​ដាក់បន្ទុក​លើ​យើង​ដោយ​បាប​របស់អ្នក ទាំង​ធ្វើឲ្យ​យើង​នឿយហត់​ដោយ​អំពើទុច្ចរិត​របស់អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ គ្រឿង​ក្រអូប​ណា​ឲ្យ​យើង​សោះ ក៏មិន​បាន​ឲ្យ​យើង​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​អ្នក​ដែរ គឺ​អ្នក​បាន​ផ្ទុក​អំពើ​បាប​របស់​អ្នកឲ្យយើង ហើយ​បាន​នាំ​ឲ្យ​យើង​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ‌ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​គូរបាន តែ​មិន​មែន​ដើម្បី​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​ចង់​បង្ខិត‌បង្ខំ​យើង ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។

សូមមើលជំពូក ចម្លង




អេសាយ 43:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ស្អប់ខ្ពើម​ជំនាន់​នោះ​អស់រយៈពេល​សែសិប​ឆ្នាំ ហើយ​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​ដែល​មាន​ចិត្ត​វង្វេង ពួកគេ​មិន​បាន​ស្គាល់​មាគ៌ា​របស់យើង​សោះ’


ព្រលឹង​របស់យើង​ស្អប់​ថ្ងៃចូលខែ និង​ពិធីបុណ្យដែលមានកំណត់​របស់អ្នករាល់គ្នា​; ពិធីបុណ្យទាំងនោះ​ជា​បន្ទុក​ដល់​យើង យើង​នឿយណាយ​នឹង​ទ្រាំ​ណាស់​។


ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


ប៉ុន្តែ​ពួកគេ​បាន​បះបោរ ហើយ​ធ្វើឲ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​ព្រួយព្រះហឫទ័យ ដូច្នេះ​ព្រះអង្គ​បាន​ត្រឡប់ជា​សត្រូវ​ដល់​ពួកគេ គឺ​អង្គទ្រង់ផ្ទាល់​បាន​ច្បាំង​នឹង​ពួកគេ​។


ដូច្នេះ អេសាយ​ក៏​និយាយថា​៖ “វង្សត្រកូល​ដាវីឌ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ជាការ​តូចតាច​សម្រាប់​អ្នករាល់គ្នា​ឬ ដែល​ធ្វើឲ្យ​មនុស្ស​ធុញទ្រាន់ បានជា​ធ្វើឲ្យ​ព្រះ​របស់ខ្ញុំ​ធុញទ្រាន់​ដែរ​ដូច្នេះ​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម