អេសាយ 6:2 - ព្រះគម្ពីរខ្មែរសាកល មានពួកសេរ៉ាភីមឈរនៅខាងលើព្រះអង្គ នីមួយៗមានស្លាបប្រាំមួយ ក៏បាំងមុខខ្លួនដោយស្លាបពីរ បាំងជើងខ្លួនដោយស្លាបពីរ ហើយហើរដោយស្លាបពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពីលើព្រះអង្គ មានពពួកសេរភីម*។ សេរភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ អាល់គីតាប នៅពីលើទ្រង់ មានពពួកម៉ាឡាអ៊ីកាត់។ ម៉ាឡាអ៊ីកាត់នីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះអង្គទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកភ្លើងសន្ធោសន្ធៅធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
នោះសេរ៉ាភមួយរូបក្នុងចំណោមសេរ៉ាភីមទាំងនោះ ហើរមករកខ្ញុំ ក្នុងដៃមានរងើកភ្លើង គឺបានយកពីលើអាសនាដោយដង្កៀប
ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។
គឺខណៈដែលខ្ញុំកំពុងតែទូលក្នុងការអធិស្ឋាន នោះមានបុរសម្នាក់ គឺកាពី្រយ៉ែល ដែលខ្ញុំបានឃើញក្នុងនិមិត្តលើកមុន បានហើរយ៉ាងលឿនមកដល់ខ្ញុំ ប្រហែលជាម៉ោងតង្វាយពេលល្ងាច។
ទូតសួគ៌ក៏និយាយនឹងពួកអ្នកដែលឈរនៅមុខគាត់ថា៖ “ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីគាត់” រួចនិយាយនឹងគាត់ថា៖ “មើល៍! ខ្ញុំបានយកសេចក្ដីទុច្ចរិតរបស់អ្នកចេញពីអ្នក ហើយបានស្លៀកពាក់ឲ្យអ្នកដោយសម្លៀកបំពាក់មានតម្លៃវិញ”។
អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ”
ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។
អស់ទាំងទូតសួគ៌ដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងជុំវិញសត្វមានជីវិតទាំងបួន ក៏ក្រាបមុខនៅទៀបបល្ល័ង្ក ហើយថ្វាយបង្គំព្រះ
ខ្ញុំបានសង្កេតមើលទៀត នោះខ្ញុំបានឮឥន្ទ្រីមួយដែលហើរនៅលើអាកាស បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “វេទនាហើយ! វេទនាហើយ! វេទនាដល់អ្នកដែលរស់នៅលើផែនដី ដោយសារតែសំឡេងត្រែឯទៀតរបស់ទូតសួគ៌បីរូបដែលរៀបនឹងផ្លុំ”៕