ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
អេសាយ 58:8 - ព្រះគម្ពីរខ្មែរសាកល បើធ្វើដូច្នេះ ពន្លឺរបស់អ្នកនឹងធ្លាយចេញមកដូចជាពន្លឺអរុណ ហើយការជាសះស្បើយរបស់អ្នកនឹងដុះឡើងយ៉ាងឆាប់ រីឯសេចក្ដីសុចរិតរបស់អ្នកនឹងដើរនៅមុខអ្នក ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារខាងក្រោយអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង អាល់គីតាប បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ |
ពន្លឺរះឡើងនៅក្នុងសេចក្ដីងងឹតសម្រាប់មនុស្សទៀងត្រង់; គេសប្បុរស មេត្តាករុណា និងសុចរិត។
ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់អ្នកចេញមកដូចពន្លឺ ក៏នឹងធ្វើឲ្យសេចក្ដីយុត្តិធម៌របស់អ្នកចេញមកដូចថ្ងៃត្រង់។
សេចក្ដីសុចរិតយុត្តិធម៌នឹងដើរនៅមុខព្រះអង្គ ហើយរៀបចំផ្លូវសម្រាប់ជំហានរបស់ព្រះអង្គ៕
ពន្លឺត្រូវបានសាបព្រោះសម្រាប់មនុស្សសុចរិត ហើយអំណរត្រូវបានសាបព្រោះសម្រាប់អ្នកដែលមានចិត្តទៀងត្រង់។
មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
មនុស្សមានចិត្តសទ្ធានឹងចម្រើនឡើង ហើយអ្នកដែលស្រោច អ្នកនោះក៏នឹងត្រូវបានស្រោចវិញដែរ។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
គ្មានអ្នកស្រុកនិយាយថា៖ “ខ្ញុំមានជំងឺ” ទៀតឡើយ ប្រជាជនដែលរស់នៅទីនោះនឹងត្រូវបានលើកលែងទោសចំពោះអំពើទុច្ចរិត៕
យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។
យើងបានឃើញផ្លូវរបស់គេ ប៉ុន្តែយើងនឹងប្រោសគេឲ្យជា; យើងនឹងនាំផ្លូវគេ ហើយធ្វើឲ្យមានការកម្សាន្តចិត្តឡើងវិញដល់គេ និងដល់អ្នកកាន់ទុក្ខរបស់គេ
ចូរក្រោកឡើង! ចូរភ្លឺឡើង! ដ្បិតពន្លឺរបស់អ្នកបានមកដល់ហើយ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានរះឡើងមកលើអ្នកហើយ។
មើល៍! សេចក្ដីងងឹតនឹងគ្របលើផែនដី ភាពងងឹតដ៏ក្រាស់នឹងគ្របលើជាតិសាសន៍នានា ប៉ុន្តែព្រះយេហូវ៉ានឹងរះឡើងមកលើអ្នក ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងត្រូវបានឃើញនៅលើអ្នក។
ដោយយល់ដល់ស៊ីយ៉ូន យើងមិននៅស្ងៀមទេ ដោយយល់ដល់យេរូសាឡិម យើងមិនស្ងៀមស្ងាត់ឡើយ រហូតទាល់តែសេចក្ដីសុចរិតរបស់នាងបានចេញមកដូចជារស្មីពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់នាងបានដូចជាចន្លុះដែលកំពុងឆេះ។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។
ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។
និយាយថា៖ ‘កូនេលាសអើយ សេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ រីឯការចែកទានរបស់អ្នកក៏ត្រូវបាននឹកចាំនៅចំពោះព្រះដែរ។
គឺក្នុងចំណោមប្រជាជាតិនីមួយៗ អ្នកណាដែលកោតខ្លាចព្រះ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ព្រះអង្គទទួលអ្នកនោះ។
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។