អេសាយ 51:7 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពក្រឹត្យវិន័យរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់អញនៅក្នុងចិត្តអើយ ចូរស្តាប់តាមអញចុះ កុំឲ្យខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ អាល់គីតាប អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។ |
ព្រះនៃទូលបង្គំអើយ! ទូលបង្គំពេញចិត្តនឹងប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ! ក្រឹត្យវិន័យរបស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំ”។
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។
“អ្នករាល់គ្នាដែលដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្ដាប់តាមយើងចុះ! ចូររំពឹងមើលទៅថ្មដាដែលអ្នករាល់គ្នាត្រូវបានដាប់ចេញមក ចូររំពឹងមើលទៅកន្លែងយកថ្មដែលអ្នករាល់គ្នាត្រូវបានជីកឡើងមក។
កុំខ្លាច ដ្បិតអ្នកនឹងមិនអាម៉ាស់មុខឡើយ កុំអៀនខ្មាស ដ្បិតអ្នកនឹងមិនទទួលការអាប់យសឡើយ។ អ្នកនឹងភ្លេចសេចក្ដីអាម៉ាស់តាំងពីយុវវ័យរបស់អ្នក ក៏មិននឹកចាំសេចក្ដីត្មះតិះដៀលនៃភាពជាមេម៉ាយរបស់អ្នកទៀតដែរ។
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
“អ្នករាល់គ្នាមានពរហើយ នៅពេលគេត្មះតិះដៀល បៀតបៀន និងនិយាយអាក្រក់គ្រប់យ៉ាងដោយភូតភរទាស់នឹងអ្នករាល់គ្នា ដោយសារតែខ្ញុំ។
អ្នករាល់គ្នាមានពរហើយ នៅពេលគេស្អប់អ្នករាល់គ្នា និងនៅពេលគេកាត់កាល់អ្នករាល់គ្នា ត្មះតិះដៀល ហើយលុបឈ្មោះរបស់អ្នករាល់គ្នាចោលទុកដូចជាមនុស្សអាក្រក់ ដោយសារតែកូនមនុស្ស។
ដូច្នេះ ពួកសាវ័កបានចេញពីក្រុមប្រឹក្សា ទាំងអរសប្បាយដែលពួកគេត្រូវបានចាត់ទុកថាស័ក្ដិសមនឹងទទួលការបង្អាប់បង្អោនដោយព្រោះព្រះនាមរបស់ព្រះអង្គ។
រួចត្រូវបានបញ្ជាក់ឲ្យច្បាស់ថា អ្នករាល់គ្នាជាលិខិតរបស់ព្រះគ្រីស្ទ ដែលបានប្រគល់មកតាមរយៈយើង។ លិខិតនេះមិនមែនកត់ទុកដោយទឹកខ្មៅទេ គឺកត់ទុកដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ហើយក៏មិនមែនកត់ទុកលើបន្ទះថ្មដែរ គឺកត់ទុកលើបន្ទះដួងចិត្តរបស់មនុស្សវិញ។
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្ដានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងការរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះអង្គ ដោយត្រឡប់ដូចជាព្រះអង្គក្នុងការសុគតរបស់ព្រះអង្គ
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ
“ព្រះអម្ចាស់មានបន្ទូលថា: ‘ក្រោយពីគ្រានោះ យើងនឹងតាំងសម្ពន្ធមេត្រីនេះជាមួយពួកគេ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្តរបស់ពួកគេ ហើយចារឹកក្រឹត្យវិន័យនោះក្នុងគំនិតរបស់ពួកគេ’”
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។
ឥឡូវនេះ ដោយអ្នករាល់គ្នាមិនរត់ចូលទៅក្នុងជំនន់អបាយមុខដូចគ្នានោះជាមួយពួកគេ ពួកគេក៏ប្លែកចិត្ត ទាំងមួលបង្កាច់អ្នករាល់គ្នា។