Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:31 - ព្រះគម្ពីរខ្មែរសាកល

31 ក្រឹត្យវិន័យ​របស់​ព្រះ​នៃគេ​នៅ​ក្នុងចិត្ត​គេ ជំហាន​របស់គេ​មិន​ញញីញញ័រ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:31
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។


ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​មានប្រាជ្ញា​ជាង​សត្រូវ​របស់ទូលបង្គំ ដ្បិត​វា​ជារបស់​ទូលបង្គំ​ជារៀងរហូត​។


ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ជំហាន​របស់ទូលបង្គំ​នៅជាប់​ក្នុង​គន្លង​របស់ព្រះអង្គ ជើង​របស់ទូលបង្គំ​មិនដែល​រអិល​ឡើយ​។


ជំហាន​របស់​មនុស្ស​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ផ្លូវ​របស់គេ​។


ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


ទូលបង្គំ​បាន​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុចរិត​នៅក្នុង​អង្គប្រជុំ​ដ៏ធំ មើល៍! ទូលបង្គំ​មិន​ទប់​បបូរមាត់​របស់ទូលបង្គំ​ឡើយ​! ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​។


ចិត្ត​របស់យើងខ្ញុំ​មិន​បាន​ថយទៅវិញ​ទេ ហើយ​ជំហាន​របស់យើងខ្ញុំ​ក៏​មិន​បាន​បែរចេញ​ពី​គន្លង​របស់ព្រះអង្គ​ដែរ​។


រីឯ​ខ្ញុំ​វិញ ជើង​របស់ខ្ញុំ​ស្ទើរតែ​ជំពប់ ជំហាន​របស់ខ្ញុំ​ក៏​ហៀបនឹង​រអិលទៅ​ដែរ


មនុស្សខ្វះចំណេះដឹង ចេះតែ​ជឿ​ពាក្យ​ទាំងអស់ រីឯ​មនុស្ស​ឆ្លាតវៃ​យល់ច្បាស់​នូវ​ជំហាន​របស់ខ្លួន​។


ពេលនោះ ឪពុក​បាន​ណែនាំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរឲ្យ​ចិត្ត​របស់កូន​កាន់ខ្ជាប់​នូវ​ពាក្យ​របស់ឪពុក ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ឪពុក ហើយ​មានជីវិតរស់​ចុះ​។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម