នេះហើយ ជាជំនាន់របស់ពួកអ្នកដែលប្រឹងរកព្រះយេហូវ៉ា និងជាជំនាន់របស់ពួកអ្នកដែលស្វែងរកព្រះភក្ត្ររបស់ព្រះនៃយ៉ាកុប។ សេឡា
អេសាយ 51:1 - ព្រះគម្ពីរខ្មែរសាកល “អ្នករាល់គ្នាដែលដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្ដាប់តាមយើងចុះ! ចូររំពឹងមើលទៅថ្មដាដែលអ្នករាល់គ្នាត្រូវបានដាប់ចេញមក ចូររំពឹងមើលទៅកន្លែងយកថ្មដែលអ្នករាល់គ្នាត្រូវបានជីកឡើងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱឯងរាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមអញចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់ឯងរាល់គ្នាចេញមក ហើយទៅឯរំលុង គឺជារណ្តៅដែលជាកន្លែងបានជីកយកឯងឡើងមកនោះ អាល់គីតាប អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកអុលឡោះតាអាឡាអើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើទ្រង់យកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ទ្រង់យកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? |
នេះហើយ ជាជំនាន់របស់ពួកអ្នកដែលប្រឹងរកព្រះយេហូវ៉ា និងជាជំនាន់របស់ពួកអ្នកដែលស្វែងរកព្រះភក្ត្ររបស់ព្រះនៃយ៉ាកុប។ សេឡា
ជាការពិត ការកាត់ក្ដីនឹងត្រឡប់ទៅជាយុត្តិធម៌វិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់នឹងដើរតាមសេចក្ដីយុត្តិធម៌។
ផ្លូវរបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គទ្រង់ស្រឡាញ់អ្នកដែលដេញតាមសេចក្ដីសុចរិតយុត្តិធម៌។
អ្នកដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងរកឃើញជីវិត សេចក្ដីសុចរិត និងសិរីរុងរឿង។
យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!
យ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្ដាប់យើងចុះ! គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។ យើងជាដើម និងជាចុង។
ប្រជារាស្ត្ររបស់យើងអើយ ចូរប្រុងស្ដាប់យើងចុះ! ប្រជាជនរបស់យើងអើយ ចូរផ្ទៀងត្រចៀកស្ដាប់យើងចុះ! ដ្បិតក្រឹត្យវិន័យមួយនឹងចេញពីយើងទៅ ហើយយើងនឹងតាំងសេចក្ដីសុចរិតយុត្តិធម៌របស់យើងឡើង ទុកជាពន្លឺដល់ជាតិសាសន៍ទាំងឡាយ។
ពួកអ្នកដែលស្គាល់សេចក្ដីសុចរិតយុត្តិធម៌ ជាប្រជាជនដែលក្រឹត្យវិន័យរបស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ! កុំខ្លាចការត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំធ្លាក់ទឹកចិត្តដោយព្រោះពាក្យជេរប្រមាថរបស់គេដែរ។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
សារ៉ូននឹងបានជាវាលស្មៅរបស់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរនឹងបានជាកន្លែងដែលហ្វូងគោដេក សម្រាប់ប្រជារាស្ត្ររបស់យើងដែលស្វែងរកយើង។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
បងប្អូនអើយ ខ្ញុំមិនចាត់ទុកថាខ្លួនខ្ញុំចាប់បានហើយនោះទេ ប៉ុន្តែមានការមួយដែលខ្ញុំធ្វើ គឺខ្ញុំបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយឈោងទៅរកអ្វីៗដែលនៅខាងមុខ
រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។
ដូច្នេះ ចូរគេចឲ្យផុតពីតណ្ហានៃយុវវ័យ ហើយស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធ។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។