កូនស្រីបាប៊ីឡូនដែលត្រូវបានតម្រូវឲ្យបំផ្លាញអើយ មានពរហើយ អ្នកដែលតបសងដល់នាងតាមទង្វើដែលនាងបានធ្វើដល់យើង!
អេសាយ 47:1 - ព្រះគម្ពីរខ្មែរសាកល “កូនស្រីក្រមុំបាប៊ីឡូនអើយ ចូរចុះមក ហើយអង្គុយក្នុងធូលីដី! កូនស្រីខាល់ដេអើយ ចូរអង្គុយនៅលើដីដោយគ្មានបល្ល័ង្ក! ដ្បិតគេនឹងលែងហៅអ្នកថាទន់ភ្លន់ និងល្អប្រណិតទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់ ហើយទន់ភ្លន់ទៀតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត អាល់គីតាប ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។ |
កូនស្រីបាប៊ីឡូនដែលត្រូវបានតម្រូវឲ្យបំផ្លាញអើយ មានពរហើយ អ្នកដែលតបសងដល់នាងតាមទង្វើដែលនាងបានធ្វើដល់យើង!
ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
ដោយហេតុនេះ យើងនឹងធ្វើឲ្យផ្ទៃមេឃរញ្ជួយ ហើយផែនដីនឹងកក្រើកចេញពីកន្លែងរបស់វា ដោយសារតែសេចក្ដីក្ដៅក្រហាយរបស់ព្រះយេហូវ៉ានៃពលបរិវារ ក្នុងថ្ងៃនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។
ព្រះយេហូវ៉ានឹងអាណិតមេត្តាយ៉ាកុប ក៏នឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត ព្រមទាំងដាក់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនវិញ នោះជនបរទេសនឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងវង្សត្រកូលយ៉ាកុប។
នេះជាទំនាយស្ដីអំពីទីរហោស្ថាននៅក្បែរសមុទ្រ: ដូចដែលខ្យល់កួចនៅណេកិបបក់មកពីទីរហោស្ថានយ៉ាងណា វានឹងមកពីដែនដីដ៏គួរឲ្យខ្លាចយ៉ាងនោះដែរ។
ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។
ព្រះអង្គបានបន្ទាបអ្នកដែលរស់នៅកន្លែងខ្ពស់ចុះ គឺទីក្រុងដ៏ខ្ពស់ ព្រះអង្គទ្រង់ពង្រាបវា គឺពង្រាបវាដល់ដី ក៏បោះវាដល់ធូលីផង។
ទ្វារក្រុងទាំងឡាយរបស់ស៊ីយ៉ូននឹងទួញសោក ព្រមទាំងកាន់ទុក្ខ ហើយនាងនឹងអង្គុយកណ្ដោចកណ្ដែងនៅលើដី៕
ដូច្នេះ នេះជាពាក្យដែលព្រះយេហូវ៉ាមានបន្ទូលទាស់នឹងស្ដេចនោះ: កូនស្រីក្រមុំស៊ីយ៉ូនមើលងាយអ្នក ហើយសើចចំអកដាក់អ្នក កូនស្រីយេរូសាឡិមគ្រវីក្បាលពីក្រោយអ្នក។
យេរូសាឡិមអើយ ចូររលាស់ធូលីចេញពីខ្លួន! ចូរក្រោកឡើង ហើយអង្គុយ! កូនស្រីស៊ីយ៉ូនជាឈ្លើយសឹកអើយ ចូរដោះចំណងចេញពីករបស់អ្នក!
នាងបានលើកតម្កើងខ្លួនឯង ហើយរស់នៅក្នុងអបាយមុខយ៉ាងណា ចូរផ្ដល់ការឈឺចាប់ និងទុក្ខព្រួយដល់នាងយ៉ាងនោះដែរ ដ្បិតនាងនិយាយក្នុងចិត្តថា: ‘អញអង្គុយជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនជួបទុក្ខព្រួយឡើយ’។