Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:13 - ព្រះគម្ពីរខ្មែរសាកល

13 ដោយហេតុនេះ យើង​នឹង​ធ្វើឲ្យ​ផ្ទៃមេឃ​រញ្ជួយ ហើយ​ផែនដី​នឹង​កក្រើក​ចេញពី​កន្លែង​របស់វា ដោយសារតែ​សេចក្ដីក្ដៅក្រហាយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ក្នុង​ថ្ងៃ​នៃ​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ខឹង​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




អេសាយ 13:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។


សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បក់មក​លើ​ទូលបង្គំ ការបំភ័យ​របស់ព្រះអង្គ​បាន​បំផ្លាញ​ទូលបង្គំ​។


គេ​នឹង​ចូលទៅ​ក្នុង​រអាង​ថ្ម និង​ក្នុង​រូង​ដី ដើម្បីរួច​ពី​ការភិតភ័យ​ចំពោះ​ព្រះយេហូវ៉ា និង​ពី​អានុភាព​នៃ​ភាពឧត្ដុង្គឧត្ដម​របស់ព្រះអង្គ ក្នុងពេលដែល​ព្រះអង្គ​ក្រោកឡើង​ដើម្បី​ធ្វើឲ្យ​ផែនដី​ញ័ររន្ធត់​។


នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​: ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។


ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។ ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។


មើល៍! ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ផែនដី​នៅទទេ និង​ធ្វើឲ្យ​វា​វិនាស​ទៅ ហើយ​បង្វៀច​ផ្ទៃ​របស់វា ព្រមទាំង​កម្ចាត់កម្ចាយ​អ្នកដែល​រស់នៅ​លើ​វា​ផង​។


ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អ្នកដែល​រត់គេច​ពី​សូរ​នៃ​ការភិតភ័យ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ ហើយ​អ្នកដែល​ឡើង​ពី​ក្នុង​រណ្ដៅ​នឹង​ជាប់​អន្ទាក់ ដ្បិត​បង្អួច​នៅ​ស្ថានដ៏ខ្ពស់​បាន​បើកចំហ ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ​។


ផែនដី​បាន​បាក់បែកអស់រលីង ផែនដី​បាន​ញែកចេញពីគ្នា ផែនដី​បាន​រង្គើជាខ្លាំង​។


ចំណែកឯ​អស់ទាំង​ពលបរិវារ​នៃ​មេឃ​នឹង​រលាយសូន្យ ហើយ​ផ្ទៃមេឃ​នឹង​ត្រូវបាន​មូរទុក​ដូចជា​ក្រាំង​។ អស់ទាំង​ពលបរិវារ​នៃមេឃ​នឹង​ស្រពោនជ្រុះ ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមទំពាំងបាយជូរ និង​ដូចដែល​ស្លឹក​ស្រពោនជ្រុះ​ពី​ដើមល្វា​។


“កូនស្រី​ក្រមុំ​បាប៊ីឡូន​អើយ ចូរ​ចុះមក ហើយ​អង្គុយ​ក្នុង​ធូលីដី​! កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅលើ​ដី​ដោយ​គ្មាន​បល្ល័ង្ក​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ទន់ភ្លន់ និង​ល្អប្រណិត​ទៀត​ហើយ​។


ចូរ​ងើបភ្នែកឡើង​ទៅ​មេឃ រួច​មើល​ចុះមក​ផែនដី​ខាងក្រោម​; ដ្បិត​ផ្ទៃមេឃ​នឹង​បាត់ទៅ​ដូច​ផ្សែង ហើយ​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់ រីឯ​ពួកអ្នកដែល​រស់នៅ​ទីនោះ​នឹង​ស្លាប់​ទៅ​ដូច​សុច ប៉ុន្តែ​សេចក្ដីសង្គ្រោះ​របស់យើង​មាននៅ​ជារៀងរហូត ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ក៏​នឹង​មិន​រលាយបាត់​ឡើយ​។


ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


យ៉ាងណាមិញ ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មកដល់​ដូចជា​ចោរ​។ នៅ​ថ្ងៃនោះ ផ្ទៃមេឃ​នឹង​ផុតទៅ​ដោយសន្ធឹកខ្ទរខ្ទារ ធាតុ​នានា​នឹង​ត្រូវ​ដុត​បំផ្លាញ ហើយ​ផែនដី និង​កិច្ចការ​នានា​នៅលើ​ផែនដី នឹង​ត្រូវបាន​លាតត្រដាង​។


បន្ទាប់មក ខ្ញុំ​ឃើញ​បល្ល័ង្ក​ស​ដ៏ធំ​មួយ ព្រមទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្កនោះ​។ ផែនដី និង​ផ្ទៃមេឃ​ក៏​រត់គេច​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​លែងមាន​កន្លែង​សម្រាប់​ផែនដី និងផ្ទៃមេឃ​ទៀតឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម