យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
អេសាយ 40:29 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានកម្លាំងដល់អ្នកដែលល្វើយ ហើយចម្រើនភាពមាំមួនដល់អ្នកដែលគ្មានកម្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ អាល់គីតាប ទ្រង់ប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ |
យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
ព្រះយេហូវ៉ាប្រទានកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះយេហូវ៉ាប្រទានពរប្រជារាស្ត្ររបស់ព្រះអង្គជាសេចក្ដីសុខសាន្ត៕
សហគមន៍របស់ព្រះអង្គរស់នៅទីនោះ ឱព្រះអើយ ព្រះអង្គបានផ្គត់ផ្គង់មនុស្សទ័លក្រក្នុងសេចក្ដីល្អរបស់ព្រះអង្គ!
ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក; កុំស្រយុតចិត្តឡើយ ដ្បិតយើងជាព្រះរបស់អ្នក។ យើងនឹងធ្វើឲ្យអ្នកមាំមួនឡើងជាប្រាកដ យើងនឹងជួយអ្នកជាប្រាកដ យើងនឹងទ្រទ្រង់អ្នកដោយដៃស្ដាំដ៏សុចរិតរបស់យើង។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។
យើងនឹងពង្រឹងពួកគេក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងដើរក្នុងព្រះនាមរបស់ព្រះអង្គ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
ដោយហេតុនេះ យើងមិនធ្លាក់ទឹកចិត្តឡើយ ដ្បិតទោះបីជាបុគ្គលខាងក្រៅរបស់យើងកំពុងសាបសូន្យទៅក៏ដោយ ក៏បុគ្គលខាងក្នុងរបស់យើងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។
សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង
ពន្លត់អំណាចភ្លើង រួចផុតពីមុខដាវ ទទួលកម្លាំងឲ្យចេញពីភាពខ្សោយ បានខ្លាំងពូកែក្នុងសង្គ្រាម ហើយបំបាក់ទ័ពបរទេស។