Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:30 - ព្រះគម្ពីរខ្មែរសាកល

30 ថ្វីត្បិតតែ​យុវជន​បាន​ល្វើយ និង​អស់កម្លាំង ហើយ​មនុស្សកំលោះ​បាន​ដួលស្ដូក​ក៏ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ‌ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ

សូមមើលជំពូក ចម្លង




អេសាយ 40:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មិន​ត្រូវបាន​សង្គ្រោះ​ដោយ​កងទ័ព​ច្រើន​ឡើយ ហើយ​មនុស្ស​ខ្លាំងពូកែ​ក៏មិន​ត្រូវបាន​រំដោះឲ្យរួច​ដោយ​កម្លាំង​ដ៏ខ្លាំង​ដែរ​;


សិង្ហស្ទាវ​ក៏​ខ្វះខាត ហើយ​ឃ្លាន​ដែរ រីឯ​អ្នកដែល​ស្វែងរក​ព្រះយេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ​។


មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


រីឯ​ធ្នូ​របស់ជនជាតិនោះ​នឹង​បុកកម្ទេច​ពួក​យុវជន គេ​នឹង​មិន​អាណិតមេត្តា​ផល​នៃ​ផ្ទៃ​ឡើយ ហើយ​ភ្នែក​របស់គេ​នឹង​មិន​ត្រាប្រណី​កូនក្មេង​ដែរ​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម