ទំនុកតម្កើង 68:35 - ព្រះគម្ពីរខ្មែរសាកល35 ឱព្រះអើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចពីទីវិសុទ្ធរបស់ព្រះអង្គ! គឺព្រះនៃអ៊ីស្រាអែលហើយ ដែលប្រទានកម្លាំង និងអំណាចដល់ប្រជារាស្ត្រ។ សូមឲ្យមានព្រះពរដល់ព្រះ!៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ សូមលើកតម្កើងព្រះ!។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ របស់ព្រះអង្គមានកម្លាំង និងអំណាច សូមសរសើរតម្កើងព្រះអង្គ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកំឡាំង នឹងអំណាចដល់រាស្ត្រទ្រង់ សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។ សូមមើលជំពូកអាល់គីតាប35 នៅក្នុងទីសក្ការៈរបស់ទ្រង់ ឱអុលឡោះអើយ ទ្រង់គួរឲ្យស្ញែងខ្លាចណាស់ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់ប្រទានឲ្យប្រជារាស្ដ្រ របស់ទ្រង់មានកម្លាំង និងអំណាច សូមសរសើរតម្កើងទ្រង់! សូមមើលជំពូក |