Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:10 - ព្រះគម្ពីរខ្មែរសាកល

10 សហគមន៍​របស់ព្រះអង្គ​រស់នៅ​ទីនោះ ឱ​ព្រះ​អើយ ព្រះអង្គ​បាន​ផ្គត់ផ្គង់​មនុស្ស​ទ័លក្រ​ក្នុង​សេចក្ដីល្អ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​រក​បាន ទី​អាស្រ័យ​ក្នុង​ស្រុក​នោះ ឱ​ព្រះ​អើយ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​មនុស្ស​កម្សត់​ទុគ៌ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​តាំង​ទី​លំ‌នៅ លើ​ទឹក​ដី​នោះ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​ពួក​គេ​ដែល​ជា​ជន​កម្សត់​ទុគ៌ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​កង​របស់​ទ្រង់​បាន​អាស្រ័យ​នៅ​ស្រុក​នោះ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​មនុស្ស​ក្រីក្រ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​តាំង​ទី​លំ‌នៅ លើ​ទឹក​ដី​នោះ ដោយ​ទ្រង់​សំដែង​ចិត្ត​សប្បុរស ចំពោះ​ពួក​គេ​ដែល​ជា​ជន​កំសត់​ទុគ៌ត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ផ្សើម​គន្លងនង្គ័ល​របស់វា ហើយ​ពង្រាប​អាចម៍បំណះ​របស់វា ទាំង​ធ្វើឲ្យ​វា​ទន់​ដោយ​ទឹកភ្លៀង ក៏​ប្រទានពរ​ដល់​ការលូតលាស់​របស់វា​។


ព្រះអង្គ​យក​សេចក្ដីល្អ​របស់ព្រះអង្គ​បំពាក់ជាមកុដ​លើ​ឆ្នាំអាយុ ហើយ​គន្លង​របស់ព្រះអង្គ​ស្រក់​ដោយ​សេចក្ដីបរិបូរ


ព្រះអង្គ​មើលថែ​ផែនដី ហើយ​ស្រោចស្រព​វា ក៏​ធ្វើឲ្យ​វា​មានជីជាតិ​យ៉ាងសម្បូរហូររហៀរ​; ទន្លេ​របស់​ព្រះ​ពេញ​ដោយ​ទឹក​។ ព្រះអង្គ​រៀបចំ​ឲ្យមាន​ស្រូវ​សម្រាប់​មនុស្ស ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ផែនដី​យ៉ាងដូច្នេះ​។


សូម​កុំ​ប្រគល់​ព្រលឹង​សត្វលលក​របស់ព្រះអង្គ​ដល់​សត្វព្រៃ សូម​កុំ​ភ្លេច​ជីវិត​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ឡើយ គឺ​ជារៀងរហូត​។


មើល៍! ព្រះអង្គ​បាន​វាយ​ថ្មដា នោះ​ទឹក​ក៏​បាញ់ចេញមក ហើយ​ជ្រោះទឹក​ក៏​ហៀរ ចុះ​ព្រះអង្គ​អាច​ប្រទាន​អាហារ ឬ​រៀបចំ​សាច់​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ដែរ​ឬ​?”។


ព្រះអង្គ​ប្រទាន​កម្លាំង​ដល់​អ្នកដែល​ល្វើយ ហើយ​ចម្រើន​ភាពមាំមួន​ដល់​អ្នកដែល​គ្មាន​កម្លាំង​។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ព្រះអង្គ​ទ្រង់​ចម្អែត​មនុស្ស​ស្រេកឃ្លាន​ដោយ​សេចក្ដី​ល្អ ហើយ​បណ្ដេញ​អ្នក​មាន​ឲ្យទៅ​ដោយដៃទទេ​។


ក៏មិនមែន​ដោយ​ជិះជាន់​លើ​អ្នក​ដែល​ត្រូវបាន​ប្រទានមកឲ្យអ្នករាល់គ្នាមើលថែ​នោះ​ទេ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​ហ្វូងចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម