ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 38:13 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ធ្វើឲ្យ​ខ្លួនខ្ញុំ​ស្ងប់​រហូតដល់​ព្រឹក​។ ព្រះអង្គ​បំបាក់​គ្រប់ទាំង​ឆ្អឹង​ខ្ញុំ​ដូចជា​សិង្ហ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ព្រះ‌អង្គ​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​ផ្តាច់​ជីវិត​យើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ ព្រះ‌អម្ចាស់​អើយ ចាប់​ពី​ថ្ងៃ​ដល់​យប់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ អុលឡោះ​អើយ​ចាប់​ពី​ថ្ងៃ​ដល់​យប់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

សូមមើលជំពូក



អេសាយ 38:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះហស្ត​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ​យ៉ាងធ្ងន់​ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្ត​របស់ទូលបង្គំ​បាន​អស់ទៅ ដូចជា​ដោយ​ភាពហួតហែង​នៃ​រដូវក្ដៅ​។ សេឡា


សូម​ដក​គ្រោះកាច​របស់ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ផង​; ទូលបង្គំ​អស់ទៅ​ដោយ​ការវាយ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។


ឥឡូវនេះ ពួកដែល​ភ្លេច​ព្រះ​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីនេះ ក្រែងលោ​យើង​ហែក​ពួកអ្នក​ជាបំណែក ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


សូមឲ្យ​ទូលបង្គំ​ឮ​សេចក្ដីរីករាយ និង​អំណរ​ផង សូមឲ្យ​ឆ្អឹង​ដែល​ព្រះអង្គ​បាន​បំបាក់ បាន​ត្រេកអរ​វិញ​។


ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


ព្រះអង្គ​បាន​បោស​ពួកគេ​ចេញដូចទឹកជំនន់ នោះ​ពួកគេ​ក៏​ដេកលក់​; នៅ​ពេលព្រឹក ពួកគេ​លាស់ឡើង​ដូចជា​ស្មៅ​——


បន្ទាប់មក ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​នាំ​មនុស្ស​ទាំងនោះ​ដែល​ចោទប្រកាន់​ដានីយ៉ែល​មក ហើយ​បោះ​ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​ទៅក្នុង​រូង​តោ​វិញ​។ តោ​ទាំងនោះ​បង្ក្រាប​ពួកគេ ហើយ​បំបាក់​អស់ទាំង​ឆ្អឹង​ពួកគេ​ឲ្យខ្ទេចខ្ទី មុន​ពួកគេ​មិនទាន់​ដល់​បាត​រូង​ផង​។