Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:12 - ព្រះគម្ពីរខ្មែរសាកល

12 លំនៅ​របស់ខ្ញុំ​ត្រូវបាន​រើចេញ ហើយ​ត្រូវបាន​យកចេញ​ពី​ខ្ញុំ ដូចជា​រោង​របស់​អ្នកគង្វាល​; ខ្ញុំ​បាន​មូរ​ជីវិត​របស់ខ្ញុំ​ទុក ដូចជា​អ្នក​ត្បាញ​។ ព្រះអង្គ​កាត់​ខ្ញុំ​ចេញ​ពី​កីតម្បាញ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ព្រះ‌អង្គ​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជីវិត​ខ្ញុំ ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​គង្វាល​រើ​ជំរំ​របស់​គេ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ជីវិត​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​អ្នក​គង្វាល​រើ​ជំរំ​របស់​គេ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 38:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃអាយុ​របស់ទូលបង្គំ​ប្រៀបដូចជា​ស្រមោល​ដែល​ជ្រេទៅ ហើយ​ទូលបង្គំ​ក៏​ក្រៀមស្វិត​ដូចជា​ស្មៅ​។


ទោះបីជា​ពួក​មេដឹកនាំ​អង្គុយ​និយាយ​ទាស់នឹង​ទូលបង្គំ​ក៏ដោយ ក៏​បាវបម្រើ​របស់ព្រះអង្គ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​ដែរ​។


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​បាន​ទូល​ទាំង​ភ័យស្លន់​ថា​៖ “ទូលបង្គំ​ត្រូវបាន​កាត់ចេញ​ពីចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​!” ប៉ុន្តែ​នៅពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​។


ដ្បិត​ខ្ញុំ​ត្រូវបាន​វាយ​វាល់ព្រឹកវាល់ល្ងាច ខ្ញុំ​ត្រូវបាន​ស្ដីប្រដៅ​រាល់ព្រឹក​។


ព្រះអង្គ​បាន​បោស​ពួកគេ​ចេញដូចទឹកជំនន់ នោះ​ពួកគេ​ក៏​ដេកលក់​; នៅ​ពេលព្រឹក ពួកគេ​លាស់ឡើង​ដូចជា​ស្មៅ​——


រីឯ​កូនស្រី​ស៊ីយ៉ូន​ត្រូវបាន​ទុកចោល ដូចជា​រោង​នៅ​ចម្ការទំពាំងបាយជូរ ដូចជា​ខ្ទម​នៅ​ចម្ការត្រសក់ ដូចជា​ទីក្រុង​ដែល​ត្រូវបាន​ឡោមព័ទ្ធ​។


បាប៊ីឡូន​នឹង​គ្មានអ្នកណា​រស់នៅ ក៏​គ្មានអ្នកណា​ស្នាក់នៅ​ជារៀងរហូត​ពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែ​ជនជាតិអារ៉ាប់​ក៏​មិន​បោះរោង​នៅ​ទីនោះ ហើយ​អ្នកគង្វាល​ក៏​មិន​ឲ្យ​ហ្វូងសត្វ​ដេក​នៅ​ទីនោះ​ដែរ


យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។


ដ្បិត​ពេល​យើង​នៅ​ក្នុង​រោង​នេះ យើង​ថ្ងូរ​ដោយ​រងសម្ពាធ មិនមែន​ដោយសារ​យើង​ចង់​ដោះចេញ​ទេ គឺ​ដោយសារ​ចង់​ស្លៀកពាក់​វិញ ដើម្បីឲ្យ​អ្វី​ដែលរមែងតែងតែស្លាប់​ត្រូវ​ជីវិត​លេប​បាត់ទៅ​។


ព្រះអង្គ​នឹង​មូរ​ផ្ទៃមេឃ និងផែនដី​ដូច​អាវវែង ផ្ទៃមេឃ និងផែនដី​នឹង​ត្រូវបាន​ប្ដូរ​ដូច​សម្លៀកបំពាក់ ‍ដែរ​; ប៉ុន្តែ​ព្រះអង្គ​នៅដដែល ព្រះជន្មាយុ​របស់ព្រះអង្គ​មិន​ចេះ​អស់​ឡើយ” ។


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម