Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:14 - ព្រះគម្ពីរខ្មែរសាកល

14 ខ្ញុំ​បាន​យំចេចចាច​ដូច​ត្រចៀកកាំ ឬ​ដូច​សត្វក្រៀល ក៏​ថ្ងូរ​ដូច​ព្រាប​។ ភ្នែក​របស់ខ្ញុំ​បាន​ស្រវាំងទៅ ដោយងើយមើល​ទៅ​ស្ថានដ៏ខ្ពស់​; ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​ត្រូវបានសង្កត់សង្កិន សូម​ធានា​សុវត្ថិភាព​ឲ្យ​ទូលបង្គំ​ផង’!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ទូលបង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




អេសាយ 38:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​; ទូលបង្គំ​និយាយថា​៖ “តើ​ពេលណា ទើប​ព្រះអង្គ​សម្រាលទុក្ខ​ទូលបង្គំ​?”។


ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​! សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។


សូម​ប្រុងស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​! ទូលបង្គំ​រសាប់រសល់​ក្នុង​ការត្អូញត្អែរ​របស់ទូលបង្គំ ព្រមទាំង​ថ្ងូរ​ដែរ


ទូលបង្គំ​អស់កម្លាំង​ដោយសារតែ​ការ​ស្រែកហៅ​របស់ទូលបង្គំ បំពង់ក​ទូលបង្គំ​បាន​ស្ងួត​ហើយ​; ភ្នែក​ទូលបង្គំ​បាន​ស្រវាំង ទាំង​រំពឹង​លើ​ព្រះ​នៃទូលបង្គំ​។


យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។ យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម